កីឡា​ជាតិ​៖ មហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​លើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​ ITF

2022/11/24 05:34:54 pm        85

​​តេ​ក្វាន់​ដូ៖ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ ITF ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ បាន​បញ្ចប់​ដោយ​ជោគ​ជ័យ បន្ទាប់ពី​ដំណើរការ​ប្រកួត​រយៈពេល ៥​ថ្ងៃចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេ រួមមាន​មេដាយ​មាស ១១ ប្រាក់ ៣ និង​សំរឹទ្ធ ៤​គ្រឿង។​

​ពិធី​បិទ​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា។ ការប្រកួត​នេះ​មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៤៨​នាក់ដែល​ធ្វើការ​ប្រកួត​លើ ៤​ផ្នែក​ស្មើនឹង ២៨​វិញ្ញាសា។​ ​ជា​លទ្ធផល​បច្ចេកទេស ក្រៅពី​ក្រសួងមហាផ្ទៃ​ដែល​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ គឺ​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឈរ​លេខ​២ ឈ្នះ​មេដាយ​មាស ៧ ប្រាក់ ៨ និង​សំរឹទ្ធ ៤ ខណៈ​ខេត្ត​ប៉ៃលិនឈរ​លេខ​៣ ឈ្នះ​មេដាយមាស ២ ប្រាក់ ៤ និង​សំរឹទ្ធ ៤ ស្របពេល​ខេត្តតាកែវ​ឈរ​លេខ​៤ ឈ្នះ​មេដាយ​មាស ២​គ្រឿង​ និង​រាជធានី​ភ្នំពេញឈរ​លេខ​៥ ឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ៤​គ្រឿង។​

​ក្រោយ​បញ្ចប់​ការប្រកួត​ថ្នាក់ដឹកនាំ​សហព័ន្ធ បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរ​ការប្រកួត ពិសេស​ការបង្ហាញ​សមត្ថភាព​របស់​កីឡាករ​-​កីឡាការិនី​រយៈពេល ៥​ថ្ងៃ​កន្លងមក​គឺមាន​ភាព​ស្វិត​ស្វាញ​ខ្លាំង សរ​បញ្ជាក់​ឲ្យ​ឃើញ​ភាព​រីកចម្រើន និង​ការត្រៀមខ្លួន​បាន​យ៉ាង​ល្អ​របស់​ក្រសួង និង​រាជធានី​-​ខេត្ត​ទាំងអស់ដែល​បាន​បញ្ចូល​កីឡាករ​-​កីឡាការិនី​មក​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២២ នេះ។​ ​ទោះបី​មិនមាន​វត្តមាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក៏ពិតមែន តែ​ថ្នាក់ដឹកនាំ​សហព័ន្ធ​បាន​ជំរុញ​ដល់​កីឡាករ​-​កីឡាការិនី​ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ​ទៀត​នា​ពេល​ខាងមុខ ហើយ​ឈានទៅ​ដណ្ដើម​មេដាយ និង​កិត្តិយស​ជូន​ជាតិ ដូច​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        101
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        117
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm