ប្រតិបត្តិ​ការស្វែងរក​អ្នក​រួច​ជីវិត​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​នៅតែ​បន្ត​ ខណៈ​អ្នកស្លាប់​កើនឡើង​ដល់​ ២៧១​នាក់

2022/11/24 05:46:48 pm        567

​ឥណ្ឌូនេស៊ី​៖ ក្រុម​អ្នក​សង្គ្រោះ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​បន្ត​ការខិតខំ​ប្រឹងប្រែង​ស្វែងរក​អ្នក​នៅ​រួច​ជីវិត​ដែល​បាន​ជាប់​ក្រោម​គំនរ​កម្ទេច​ថ្ម ក្រោយ​ការ​រញ្ជួយ​ដី​កាលពី​រសៀល​ថ្ងៃ​ចន្ទ ​ទី​២១ ​វិច្ឆិកា​នៅ​ក្នុង​ខេត្ត​ជ្វា​ខាងលិច​។ ​

​ទិន្នន័យ​ផ្លូវការ​ចុងក្រោយ​និយាយថា មនុស្ស​ ២៧១​នាក់​បាន​ស្លាប់​ភាគច្រើន​ជា​កុមារ និង ​៤០​នាក់​នៅ​បាត់​ខ្លួន និង​មនុស្ស​រាប់រយ​នាក់​បាន​រងរបួស​។ រូបភាព​ថត​ពី​លើ​អាកាស​កាលពី​ថ្ងៃ​ពុធ​ ទី​២៣ ​វិច្ឆិកា បាន​បង្ហាញ​ពី​លំនៅឋាន​ដួល​រលំ និង​ការខូចខាត​បណ្ដាលមកពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៥.៦​រ៉ិ​ច​ទ័​រ។

​ទីភ្នាក់ងារ​សម្រាល​គ្រោះមហន្តរាយ​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​លំនៅឋាន ២២.០០០​ខ្នង​ត្រូវ​បាន​ខូចខាត និង​មនុស្ស​ជាង ​៥៨.០០០​នាក់​ត្រូវបាន​បញ្ជូនទៅ​ស្នាក់នៅ​ ក្នុង​ជម្រក​បណ្ដោះ​អាសន្នក្នុង​ទីតាំង​មួយ​ចំនួន​ក្នុង​តំបន់​។ ​ភ្លៀង​ធ្លាក់ និង​គ្រោះថ្នាក់​ដោយសារ​បំណាក់​ដីបាន​រំខាន​ ដល់​ក្រុម​អ្នក​សង្គ្រោះ​របស់​ឥណ្ឌូនេស៊ី​ក្នុងការ​ស្វែងរក​មនុស្ស​កាលពី​ថ្ងៃ​ពុធ ស្របពេល​មានការ​ព្រមាន​ជា​ផ្លូវការ​ថា ពេលវេលា​អស់ហើយ​សម្រាប់​ការរុករក​មនុស្ស​ដែល​បាន​ជាប់​ក្រោម​គំនរ​កម្ទេច​ថ្ម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        24
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        389

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm