AIPA សម្រេចអនុម័តឲ្យអាមេរិក និងប្រទេសមួយចំនួនទៀតក្លាយជាសភាសង្កេតការណ៍ពេញសិទ្ធិ

2022/11/24 06:16:40 pm        406

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំរបស់ AIPA ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ខណៈកិច្ចប្រជុំនេះ បានសម្រេចអនុម័តទាំងស្រុងឲ្យសហរដ្ឋអាមេរិក នេប៉ាល់ និងអាហ្សេវ៉ៃហ្សង់ ក្លាយជាសភាសង្កេតការណ៍ពេញសិទ្ធ។

ថ្លែងនៅក្នុងសន្និសីទ ស្តីពីពិធីបិទ មហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ សុខាភ្នំពេញ សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា អន្តរសភា អាយប៉ា គឺជាវេទិការបស់បណ្តាប្រទេសអន្តរសភា នៃសមាជិកអាស៊ាន ដែលតំណាងឲ្យប្រជាជន នៅក្នុងតំបន់អាស៊ានជិត ៧រយលាននាក់ ក្នុងវិស័យនីតិបញ្ញត្តិ ហើយបានបើកមហាសន្និបាតប្រចាំឆ្នាំ លើកទី៤៣ ដែលបានប្រព្រឹត្តិលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានេះ គឺទទួលបានលទ្ធផលជាច្រើនគួរជាទីគប់ចិត្ត និងប្រកបដោយផ្លែផ្កា ដែលកើតចេញពីការសម្រេចរួមគ្នាពីសមាជិកទាំងអស់ដែលបានចូលរួមនោះ។

សូមបញ្ជាក់ថា សភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន» ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈកិច្ចប្រជុំនេះបានប្រមូលផ្តុំនូវមតិយោបល់គ្នា ក្នុងការដោះស្រាយរួមគ្នា រាល់បញ្ហាក្នុងតំបន់ និងពិភពលោក។

អន្តរសភា អាយប៉ា គឺជាវេទិការបស់បណ្តាប្រទេសអន្តរសភា នៃសមាជិកអាស៊ាន ដែលតំណាងឲ្យប្រជាជននៅក្នុងតំបន់អាស៊ានជិត ៧រយលាននាក់ក្នុងវិស័យនីតិបញ្ញត្តិ ហើយការបើកកិច្ចប្រជុំរួមគ្នាដ៏ធំនេះ គឺក្នុងគោលបំណងប្រមូលនូវមតិ យោបល់ ទស្សនៈក្នុងនាមតំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ ដើម្បីដោះស្រាយបញ្ហារួមរបស់ពិភពលោក ដែលបានជះឥទ្ធិពលដល់អាស៊ីអាគ្នេយ៍ និងក៏ដើម្បី ជំរុញឲ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាពជាដើមផងដែរ។

មហាសន្និបាតអន្តរសភាអាស៊ាន AIPA គឺជាព្រឹត្តិការណ៍ដ៏ធំ ដែលប្រតិភូសមាជិកសភាទាំងអស់ក្នុងតំបន់ជួបជុំគ្នាក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនវិស័យនានា នៅក្នុងគ្រួសាររបស់ខ្លួន(AIPA) ដើម្បីជាប្រយោជន៍រួមដល់ប្រជាជននៅក្នុងតំបន់អាស៊ានទាំងមូល ក៏ដូចជាប្រជាជាតិនៅក្នុងពិភពលោកទាំងអស់ផងដែរ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន AIPA ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺបានជួបប្រជុំគ្នាដោយផ្ទាល់ជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំលើកទី៤១ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ និងលើកទី៤២ ប្រទេសប្រុយណេធ្វើជាម្ចាស់ផ្ទះនោះ បានត្រឹមតែប្រជុំតាមរយៈវិដេអូពីចម្ងាយដោយសារតែបញ្ហារាតត្បាតនូវមេរោគកូវីដ១៩៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm