អន្តរក្រសួងពិភាក្សាពិនិត្យលើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ

2022/11/24 12:26:21 pm        614

ភ្នំពេញ៖ អន្តរក្រសួង និងUNICEF នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បាន​រៀបចំ​កិច្ចប្រជុំចុង​ក្រោយ ​ដើម្បីពិនិត្យឯកភាព ​លើសេចក្ដីព្រាងផែនការយុទ្ធសាស្រ្ត​ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​កិច្ចការពារកុមារ ២០២៣-២០២៧។

អន្តរក្រសួង​ក្រោមការដឹកនាំរបស់ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំង​អង្គការ UNICEF ប្រចាំកម្ពុជា បានរៀបចំកិច្ចប្រជុំចុងក្រោយ ដើម្បីពិនិត្យឯកភាព លើសេចក្ដីព្រាង​ផែនការយុទ្ធសាស្រ្ត ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ ​២០២៣-២០២៧ មុននឹងបោះពុម្ពផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

សម្រាប់កិច្ចប្រជុំនេះ ​ឯកឧត្តម ទាវ សុគន្ធ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លើកឡើងថា ប្រព័ន្ធ​គ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ​ គឺជាឃ្លាំងទិន្នន័យនៃកិច្ចការពារកុមារ ​មានសូចនាករស្នូលចំនួន ៥០ ​នៃវិស័យចម្បងចំនួន ​៥ ដែលត្រូវរាយការណ៍​ជាប្រចាំដោយមន្ត្រី​បង្គោល​តាមក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។

ឯកឧត្តម បន្តថា ទិន្នន័យដែលមាននៅក្នុងប្រព័ន្ធនេះ គឺជាមូលដ្ឋានដ៏មានសារសំខាន់សម្រាប់ការ​រៀបចំ​គោលនយោបាយ ​ផែនការ កម្មវិធី ​និងការវាយតម្លៃទៅ​លើកម្មវិធីកិច្ចការពារកុមារ សំដៅ​ធ្វើយ៉ាងណាឱ្យសុខុមាលភាពរបស់កុមារកម្ពុជា​ប្រកបដោយភាពសុខដុម ​និង​ទទួលបានសិទ្ធិពេញ​លេញ។

ដោយគិតឃើញពីសារសំខាន់នៃប្រព័ន្ធនេះ​ ក្រសួងសង្គមកិច្ច ​អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយ​មាន​កិច្ចសហការជាមួយអង្គការយូនីសេហ្វ និងមានការចូលរួមពីបណ្តាក្រសួង ស្ថាប័ន និង​អង្គភាពពាក់ព័ន្ធផងដែរ បានផ្តួចផ្តើមតាក់តែងផែនការយុទ្ធសាស្ត្រ​ដើម្បីអភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​កិច្ចការពារកុមារ ​២០២៣-២០២៧នេះឡើង ​ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវក្នុងការអនុវត្ត​ប្រព័ន្ធ​គ្រប់គ្រងព័ត៌មានកិច្ចការពារកុមារ (CPIMS) ​ប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់​សុខុមាលភាព​កុមារ​ និងការពារឧត្តមប្រយោជន៍របស់កុមារកម្ពុជាគ្រប់រូប។

ឯកឧត្តម ជឿជាក់ថា កិច្ចប្រជុំនេះ​ នឹងឈានដល់ចំណុចឯកភាពរួមមួយដែលនាំឱ្យផែនការ​យុទ្ធសាស្ត្រ​ដើម្បី​អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មាន​កិច្ចការពារកុមារ ​២០២៣-២០២៧ ក្លាយជា​ឯកសារផ្លូវការពេញលេញ សម្រាប់​ប្រើប្រាស់​ធ្វើ​ជា​មគ្គុទេសតម្រង់​ទិសនូវការអនុវត្តប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មានកិច្ចការពារកុមារ៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
2026/04/23 08:38:03 pm        1
សម្តេចធិបតី ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ
2026/04/23 08:35:00 pm        1
សម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
2026/04/23 08:24:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
2026/04/23 09:27:27 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
2026/04/23 09:27:00 pm
​កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
2026/04/23 09:26:34 pm
​ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
2026/04/23 09:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am