លោក Anwar Ibrahim មេដឹកនាំបក្សប្រឆាំងប្រទេសម៉ាឡេស៊ី ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី។
លោក Anwar Ibrahim ជារដ្ឋបុរសម៉ាឡេស៊ី យូរអង្វែងមកហើយ គឺជានាយករដ្ឋមន្ត្រីថ្មី របស់ ប្រទេសបន្ទាប់ពីរាជវាំងរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ដោយបញ្ចប់ភាពជាប់គាំងការបោះឆ្នោតដែលបានអូសបន្លាយពេល។
បន្ទាប់ពីកិច្ចប្រជុំជាមួយអ្នកគ្រប់គ្រងរដ្ឋ និងស្របជាមួយរដ្ឋធម្មនុញ្ញម៉ាឡេស៊ី ព្រះមហាក្សត្រ បានតែងតាំងលោក Anwar Ibrahim ជានាយករដ្ឋមន្ត្រីទី១០របស់ប្រទេសនេះ។
