សម្ដេចតេជោ ស្នើឥណ្ឌូនេស៊ីពិនិត្យលទ្ធភាពជំរុញវិនិយោគមកដាក់ទុនលើវិស័យស្រូវអង្ករ

2022/11/24 08:55:42 pm        469

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា ​បានស្នើ ទៅកាន់ភាគីឥណ្ឌូនេស៊ី​ឲ្យ​ពិនិត្យ​មើលលទ្ធភាព​ ជំរុញអ្នកវិនិយោគទុនរបស់ឥណ្ឌូនេស៊ី​ ឱ្យមកបណ្ដាក់ទុនវិនិយោគ លើវិស័យ​ស្រូវអង្ករនៅកម្ពុជាហើយនាំអង្ករចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញលើកឡើងបែបនេះ ខណៈទទួលជួប​ពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៤វិច្ឆិកានេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ មហារ៉ានី បានពិភាក្សាគ្នាលើបញ្ហាតំបន់ បញ្ហាពិភពលោក រួមជាមួយ​ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងឥណ្ឌូនេស៊ី។

ក្នុងប្រធានបទនេះ លោកជំទាវបានគោរពវាយតម្លៃខ្ពស់ចំពោះការរៀបចំនិងការដឹកនាំ​ក្នុងភាព​ជាប្រធានអាស៊ានកិច្ចប្រជុំកំពូលអាស៊ាន ​កិច្ចប្រជុំកំពូលពាក់ព័ន្ធនិងកិច្ចប្រជុំ ​អាយប៉ា ទទួលបាន​ជោគជ័យ​និងបាននាំមកជូនតំបន់អាស៊ាននូវវឌ្ឍនភាពយ៉ាងច្រើន។

លោកជំទាវ មហារ៉ានី ក៏បានសំដែងនូវសេចក្តីរីករាយជាមួយទំនាក់ទំនងរវាងប្រទេសទាំង​ពីរ​ដែលជា​ទំនាក់ទំនង​ជាប្រវត្តិសាស្ត្រ ​ហើយនៅមានសក្តានុពលព​ង្រីកទំនាក់ទំនង​នេះថែមទៀត ឈរលើ​មូលដ្ឋានដែលមានស្រាប់​ តាមរយៈជំរុញទំនាក់ទំនងរវាងសភានិងសភា​ ប្រជាជននិង​ប្រជាជន ​ជាមួយកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងវិស័យដទៃទៀត​ដែលអាចធ្វើទៅបាន។

ជាការឆ្លើយតប ​សម្ដេចតេជោបានយល់ស្របជាមួយការវាយតម្លៃរបស់លោកជំទាវ មហារ៉ានី ហើយ​សម្ដេច​បាន​មានប្រសាសន៍ថា ​ការតភ្ជាប់តាមរយៈការហោះហើរត្រង់ ​អាចជំរុញ​ទំនាក់ទំនង​រវាង​សភា​និងសភា ​រវាងប្រជាជននិងប្រជាជនរួមជាមួយការជំរុញវិស័យទេសចរណ៍ផង។ចំពោះករណីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម​សម្ដេចតេជោ បានស្នើសុំឲ្យពិនិត្យមើល​លទ្ធភាព​ការ​ជំរុញ​អ្នក​វិនិយោគឥណ្ឌូនេស៊ី ​មក​ដាក់ទុន​សង់ឃ្លាំងសំងួត ​ម៉ាស៊ីនសំងួត និង​ម៉ាស៊ីនកិនស្រូវ​ដើម្បីប្រមូលទិញស្រូវពីប្រជាជន​សំងួត កិន​និង​នាំចេញ​ទៅប្រទេសឥណ្ឌូនេស៊ី ​ហើយក្រុមហ៊ុនឥណ្ឌូនេស៊ី អាចសហការ​ជាមួយកសិករកម្ពុជា​ឲ្យ​ដាំ​ស្រូវ​ដែល​ក្រុមហ៊ុនត្រូវការ៕អត្ថបទ៖ មុត​ សុទ្ធ​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm