បទវិចារណកថា៖ សហរដ្ឋអាម៉េរិក ប្រើអំណាចតុលាការតាមឆន្ទៈដើម្បីចាប់ខ្លួនមន្ត្រីនៃប្រទេសផ្សេងទៀត

2022/11/24 03:36:16 pm        673

លោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីខែ កញ្ញា ២០២១ កន្លងទៅ ក្រោមកិច្ចព្រមព្រៀងជាមួយ ក្រសួងយុត្តិធម៌អាម៉េរិក ក្នុងការព្យួរចោលបទចោទ​ប្រកាន់​ប្រឆាំងនឹងលោកស្រី ប្រទេសចិនចាត់ទុកជាជ័យជម្នះដ៏ធំធេង ។ ការធ្វើដំណើរមកស្រុកកំណើតវិញនេះ បានក្លាយទៅជាការឃោសនាបែបជាតិនិយមពេញទី ។ ទន្ទឹមនោះ កម្រាលព្រំក្រហម និងហ្វូងមនុស្សដែលគ្រវីទង់ជាតិចិន​បានរង់ចាំលោកស្រីនៅ​លើ​កម្រាលព្រំ​នៅទីក្រុង Shenzhen ភាគខាងត្បូង ហើយក៏ជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបច្ចេក​វិទ្យាយក្ស Huawei ។ ព្រឹត្តិការណ៍នេះ ក៏ត្រូវបានផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋផងដែរ ខណៈការផ្សាយផ្ទាល់តាមអ៊ីនធឺណិតដោយទូរទស្សន៍ CCTV បានបន្តរហូតដល់រយៈពេល ៦ ម៉ោង ហើយទាក់ទាញអ្នកទស្សនាជាង ៨៣ លាននាក់ ។

គួររំលឹកថា​ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ខណៈពេល​ត្រៀម​ធ្វើ​ដំណើរ​​ចេញ​ពី​ទីក្រុង ហុងកុង​ទៅកាន់​ទីក្រុង ម៉ិចស៊ីក នៅ​អាកាសយាន្ត​ដ្ឋាន​អន្ដរជាតិទីក្រុង Vancouver លោកស្រី Meng​ ត្រូវបាន​ចាប់ខ្លួនដោយអាជ្ញាធរ ​កាណាដា តាម​សំណើ​ធ្វើ​បត្យាប័ន​របស់សហរដ្ឋអាម៉េរិក។ ការ​ពិត​លោកស្រី ត្រូវ​បាន​តុលាការ​សហរដ្ឋអាម៉េរិក ចេញ​ដីកា​ចាប់​ខ្លួន តាំង​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ​ឆ្នាំ​២០១៨ មក​ម្ល៉េះ។ ដោយ​យោងតាមរដ្ឋអាជ្ញា​​តុលាការ​កាណាដា លោកស្រី Meng ត្រូវ​បានចោទប្រកាន់ពី​បទ​បោកបន្លំ​ស្ថាប័ន​អន្ដរជាតិ​ជា​ច្រើន​កន្លែង។

ប៉ុន្តែទំាងទីក្រុងប៉េកាំង និងក្រុមហ៊ុន Huawei បានច្រានចោលរាល់ការចោទប្រកាន់​ពីទី​ក្រុងវ៉ាស៊ីនតោន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានលើកឡើងថា​ លោកស្រី Meng គឺជាជនរង​គ្រោះដោយ​គ្មាន​កំហុសនៃ “ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ” ដោយសហរដ្ឋអាម៉េរិក​ដើម្បី​កម្ទេចឧស្សាហកម្មបច្ចេកវិទ្យាកំពូលៗរបស់ចិន ។

ក្រោយត្រលប់មកដល់មាតុប្រទេសវិញ​នាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou បាន​បង្ហាញការដឹងគុណ​ចំពោះប្រទេសចិន, គណបក្សកុម្មុយនិស្ដចិន និងរដ្ឋាភិបាលចិន​ដែលបានចូលរួមចំណែក​ធ្វើឱ្យលោកស្រីមានសេរីភាពឡើងវិញ បន្ទាប់ពីជាប់ឃុំនៅក្នុងផ្ទះនៅ​ឯ​ប្រទេស​កាណាដា អស់រយៈពេលជាង ៣ឆ្នាំមកនេះ។

ថ្លែងនៅលើយន្ដហោះក្នុងដំណើរផ្លូវឆ្ពោះមកកាន់ប្រទេសចិន​ លោកស្រី Meng Wanzhou បានបញ្ជាក់​បន្ថែម​ដូច្នេះថា «បើគ្មានប្រទេសដ៏ខ្លាំងមួយទេ​ ម្ល៉េះខ្ញុំប្រហែលជាមិនត្រូវបានដោះលែងឡើយ»។

សម្រាប់ទីក្រុងប៉េកាំង ​ការវិលត្រឡប់របស់លោកស្រី​ Meng Wanzhou ​មកកាន់ប្រទេសចិនវិញ បន្ទាប់ពី​ការធ្វើបត្យាប័នជាយូរមកហើយ​ជាមួយ​សហរដ្ឋអាម៉េរិក​ ត្រូវបាន​អបអរ និងចាត់ទុក​ជា​ជ័យជម្នះ​ដ៏ធំធេងមួយ ។

ដោយឡែក ប្រធាន​នាយកដ្ឋានសត្វព្រៃ​ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានឃាត់ខ្លួន​នៅអាម៉េរិក បើតាមក្រសួងកសិកម្ម ​បានបញ្ជាក់ថា តាមការប្រកាសចុះថ្ងៃទី១៦ ​ខែវិច្ឆិកា​ ឆ្នាំ២០២២ លើ​គេហទំព័ររបស់ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក។

លោក គ្រី ម៉ះផល ប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវ​បានចោទប្រកាន់​ពី​បទសមគំនិតក្នុង​ការរត់​ពន្ធ​សត្វស្វាក្តាម​ទៅ​សហរដ្ឋអាម៉េរិក។ អំឡុង​ពេលលោក​កំពុងរង់ចាំ​បន្តដំណើរទៅ​ចូល​រួមកិច្ច​ប្រជុំ​អនុសញ្ញា​ការពារសត្វ ​និងរុក្ខជាតិជិតផុតពូជ ​CITES(សាយតេស) ​នៅប្រទេសប៉ាណាម៉ា។

ក្រោយការឃាត់ខ្លួនលោក​ គ្រី ម៉ះផល​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ក៏បានបញ្ជាក់​ឲ្យ​ដឹងដែរថា ក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍​ និងច្បាប់ដែលមានចែងនៅក្នុងអនុសញ្ញា សាយតេស។

ក្រសួងកសិកម្មបានចាត់ទុកថា ​វាជារឿងដ៏គួរឱ្យហួសចិត្តជាទីបំផុត ​ដែលលោក គ្រី ម៉ះផល ត្រូវ​បាន​ឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ​ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅចូលរួម​កិច្ច​ប្រជុំផ្លូវការដើម្បីការពារសត្វ ​និងរុក្ខជាតិជិតផុតពូជ ​នៅឯវេទិកាអង្គការសហប្រជាជាតិ និង​ខណៈពេលដែលប្រទេសទាំងពីរ ​គឺកម្ពុជា ​និងសហរដ្ឋអាមេរិកកំពុងមានទំនាក់ទំនង​សហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ។

ទន្ទឹមនេះ ក្រសួងកសិកម្មអះអាងថា នៅកម្ពុជា ​សត្វស្វាក្តាមជាប្រភេទសត្វសម្បូរ ​និងមានវត្តមាន​នៅទូទាំងប្រទេស ​ទាំងក្នុងព្រៃធម្មជាតិទាំងក្នុងតំបន់ជាយក្រុង ​និងទីក្រុង ​ដូចជានៅរមណីដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញជាដើម។

សត្វស្វាក្តាមត្រូវបានចិញ្ចឹមនៅ​កម្ពុជា ​តាំងពីឆ្នាំ២០០៥មកម្ល៉េះ​ ហើយ​ត្រូវបាននាំចេញ​សម្រាប់​គោលដៅ​វេជ្ជសាស្ត្រ ​ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ​ដើម្បីផលិតឱសថ​ វ៉ាក់សាំង ឬគ្រឿង​សំអាង។ ​សត្វស្វាក្តាមទាំងនេះមិនមែន​ត្រូវ​បាន​ចាប់​ពីព្រៃ ​ហើយ​បញ្ចូន​ចេញ​ទៅ​ក្រៅ​ប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ​ទម្រាំ​បាន​ការទទួលស្គាល់តាមផ្លូវច្បាប់ ​គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និង​វិធីសាស្ត្រ​ចិញ្ចឹមត្រឹមត្រូវ ​ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះឡើយ។ យ៉ាងណាមិញ សមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជាបានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់​និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។

ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលប្រកបអាជីវកម្មនាំចេញសត្វស្វាក្តាមនេះ ត្រូវអនុវត្ត​ទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក។

ករណីនេះក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញានឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីស្វែង​រកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន​ ជាពិសេសអ្នកដែល ​បំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាម​អនុសញ្ញាអន្តរជាតិ។ កម្ពុជាតាមរយៈក្រសួងការបរទេស បានទាមទារឱ្យរដ្ឋាភិបាល​សហរដ្ឋអាម៉េរិកដោះលែងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លោក គ្រី ម៉ះផល ជាបន្ទាន់ និង​អនុញ្ញាត​ឱ្យលោកស្នាក់នៅក្នុងស្ថានទូតខ្មែរ​ប្រចាំ​រដ្ឋធានីវ៉ាស៊ីនតោន ​ អំឡុងពេល​រង់ចាំការកាត់​ទោស​នៅ​តុលាការ។ ​

ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ​កំពុងសម្របសម្រួលតាមច្រកការទូត និង​តាមផ្លូវច្បាប់ ដើម្បីការពារ ​និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរដ្ឋបាលព្រៃឈើ ​នៃក្រសួងកសិកម្ម ដោយ​សាររឿងចោទប្រកាន់ករណីជួញដូរសត្វស្វានោះផងដែរ។

ថ្លែងកាលពីថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២២ លោក ជុំ សុន្ទរី ​អ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ​បានបញ្ជាក់យ៉ាងដូច្នេះ «ចំពោះករណីមន្រ្តីរបស់យើងត្រូវឃាត់ខ្លួននៅ​ញូវយ៉ក ខ្ញុំសូមជម្រាបថា ក្រសួងការបរទេស​ និងស្ថានទូតកម្ពុជានៅវ៉ាស៊ិនតោន និងញូវយ៉ក កំពុងធ្វើការ​សម្របសម្រួល​តាមច្រកការទូត​ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់យើង។ ក្នុងពេលជាមួយគ្នានេះ ​ស្ថានទូតយើងក៏កំពុងស្វះស្វែងដើម្បីបានចូលជួបសាម៉ីខ្លួន ហើយក៏កំពុងរកមេធាវីការពារក្តីនេះ »។

គួរបញ្ចាក់ថា ក្រុមអ្នកជំនាញនយោបាយកម្ពុជាមួយចំនួនបានលើកឡើង​ ការឃាត់ខ្លួននេះ គឺរឿង​គួរឱ្យហួសចិត្តជាទីបំផុត​ ដែលលោកត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ខណៈដែល​លោក​កំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវកា​រ ដើម្បីការពារសត្វ និងរុក្ខាជាតិជិតផុតពូជ​នៅ​ឯវេទិកាអង្គការសហប្រជាជាតិ​ និងខណៈពេលដែលកម្ពុជា​និងអាម៉េរិកកំពុងមានទំនាក់ទំនង​សហប្រតិបត្តិការល្អបែបនេះ។

អ្នកជំនាញនយោបាយកម្ពុជាជាច្រើនលើកឡើងដូឆ្នេះថា ​ប្រសិនបើលោក គ្រី ប៉ះផល មិនមាន​កំហុសមែននោះ ​យើងសង្ឃឹមថា រដ្ឋាភិបាល​ និងតុលាការអាម៉េរិក និងរកយុត្តិធម៌ជូន​មន្ត្រីកម្ពុជា​របស់យើង ​ដើម្បីវិលត្រឡប់មកកាន់មាតុប្រទេសវិញឲ្យ​បានឆាប់រហ័ស សូមកុំឱ្យដូចពាក្យ​គេ​និយាយថា​ រ​ដ្ឋាភិបាលនិងតុលាការអាម៉េរិក​ប្រើ​អំណាចផ្ទាល់ខ្លួន​ និង​តែងតែ​ចាប់​មន្ត្រី​បម្រើការ​នៅ​ប្រទេសនានា​ដែល​មិន​ជា​រណបរបស់ខ្លួន៕



អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជួបសម្តែងការគួរសមជាមួយប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៧
2025/07/08 08:36:04 pm        1
រដ្ឋបាលរាជធានីភ្នំពេញព្យាយាមដោះស្រាយជាមួយពលរដ្ឋ៣គ្រួសារដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក ចាក់អង្រែក្រោម–ព្រែកប្រា ក្នុងតម្លៃជាង៣លានដុល្លារ តែពលរដ្ឋនៅតែមិនទទួលយក
2025/07/08 08:08:52 pm        1
មេដឹកនាំថៃពូកែកាឡៃនិងពង្រីកបញ្ហានាំរឿងដល់អ្នកជិតខាង !
2025/07/08 07:58:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពពួកល្មូនហើរអាយុកាលជាង ២០០លានឆ្នាំ ត្រូវបានរកឃើញរដ្ឋ Arizona សហរដ្ឋអាមេរិក

2025/07/08 08:38:26 pm
​លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជួបសម្តែងការគួរសមជាមួយប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៧
2025/07/08 08:36:04 pm
​បុរសម្នាក់ត្រូវបានម៉ាស៊ីនយន្តហោះស្រូបចូលរហូតដល់ស្លាប់ នៅអាកាសយានដ្ឋាន Bergamo របស់អ៊ីតាលី
2025/07/08 08:26:20 pm
​គ្រោះរាំងស្ងួតធ្វើឲ្យការខួងអណ្តូងទឹកកាន់តែជ្រៅនៅភាគឦសានប្រទេសស៊ីរី
2025/07/08 08:25:13 pm
​អ្នកភូមិឥណ្ឌា វាយមនុស្ស ៥នាក់រហូតដល់ស្លាប់ ពាក់ព័ន្ធនឹងអំពើ «អាបធ្មប់»
2025/07/08 08:20:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/08 02:08:35 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/07 12:30:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/08 12:35:26 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/24 10:25:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am