អន្ដរជាតិ៖ ឧត្តមសេនីយ៍ក្រុមឃើដមួយរូប បាននិយាយប្រាប់ទូរទស្សន៍ Fox News ថា ប្រទេសទួរគី ដែលជាសមាជិកអង្គការណាតូ គ្រោងនឹងបើកការវាយប្រហារតាមជើងគោកទ្រង់ទ្រាយធំនៅស៊ីរី ដោយមានគោលដៅទៅលើក្រុមឃើដ ដែលទាហានសហរដ្ឋអាមេរិក ចាប់ដៃគូជាមួយ ដើម្បីផ្តួលរំលំក្រុម ISIS នៅតំបន់ភាគឦសានប្រទេសស៊ីរី ។ ការឈ្លានពាននេះ អាចនឹងធ្វើឲ្យទាហានសហរដ្ឋអាមេរិកជិត ១ពាន់ដែលឈរជើងនៅក្នុងប្រទេសស៊ីរី ស្ថិតក្នុងគ្រោះថ្នាក់៕