
តាមរយៈតេឡេក្រាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ថា រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នឹងចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ខណៈបច្ចុប្បន្នថតបានប្រមាណ ៣០ភាគរយហើយ។
សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា “ ដោយសាររឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ថតបានប្រមាណ៣០ភាគរយ រួចមកខ្ញុំសូមបញ្ចេញឈុតឆាកខ្លះ ដែលបានកាត់ត និងបញ្ចូលសម្លេងជាបណ្តោះអាសន្នតាមប្រព័ន្ធ telegramរបស់ខ្ញុំ ដើម្បីកំដរបរិយាកាសមុនរឿងនេះចាក់ផ្សាយជាផ្លូវការនៅថ្ងៃ២០មីនា២០២៣ខាងមុខ។ ឈុតឆាកទាំងនេះនៅមានកែសម្រួលទាំងរូបភាពទាំងសម្លេង និងពណ៌ដែលនឹងកែសម្រួលនាពេលខាងមុខ។”
សូមរីករាយទស្សនាឈុតឆាកខ្លះៗ នៃរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» តាមរយៈLink: https://t.me/btvnewscambodia/64160












