នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កីឡាបូស្យា ចាប់ផ្ដើមការប្រកួតក្នុងកីឡាជនពិការជាតិ លើកទី១ ដោយមានកីឡាករ-កីឡាការិនី ១០រូប ចូលរួមប្រកួតលើវិញ្ញាសាឯកត្តជនបុរស-នារី ។
កីឡាជនពិការប្រភេទនេះ គ្រោងដំណើរការប្រកួតរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកានេះ នៅទីលានមជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែន ។



