កីឡា​ម៉ូតូ​ទឹក​ផ្ដោតលើ​គោលបំណង​ធំៗ ៣ ក្នុងការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣

2022/11/25 05:29:37 pm        94

​ម៉ូតូ​ទឹក៖ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បានចាប់ផ្ដើម​ការប្រកួត​របស់ខ្លួននៅក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ ហើយ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​ម្សិលមិញនៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ ខណៈ​ប្រធាន​សហព័ន្ធ​បាន​គូសបញ្ជាក់​ពី​គោលបំណង​សំខាន់ៗ ៣ ដើម្បី​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។

​ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធបាន​បញ្ជាក់ថា គោលបំណង​សំខាន់នៃ​ការប្រកួត​កីឡា​ម៉ូតូ​ទឹកក្នុង​កីឡា​ជាតិ​នេះ ទី​១-​ដើម្បី​វាស់​ស្ទង់​សមត្ថភាព និង​គុណ​ផល​កីឡា​របស់​កីឡាករ​, ទី​២-​វាស់​ស្ទង់​សមត្ថភាព​របស់​មន្ដ្រី​បច្ចេកទេស​រៀបចំ​ការប្រកួត និង​ទី​៣-​ចូលរួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរ​ណ៍​​ផងដែរ។​ ​ឯកឧត្តម ឯម ភាព អភិបាលរង​នៃ​គណៈ​អភិបាលខេត្ដ​ព្រះសីហនុថ្លែងថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ម៉ូតូ​ទឹកកម្រិត​ជាតិ​ក្នុងឱកាស​នេះនឹង​ជួយ​ជំរុញ​លើកកម្ពស់​ឧត្តមភាព និង​កិត្យានុភាព​ជាតិ​របស់​ប្រទេស​កម្ពុជាឱ្យ​កាន់តែ​មានកេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ថែមទៀតនៅក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ តាមរយៈ​ការ​អនុញ្ញាត​ឱ្យ​កីឡាករ​-​កីឡាការិនីបាន​ចូលរួម​ប្រកួតប្រជែង បង្ហាញ និង​ពង្រឹងសមត្ថភាពត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំក្រោយ។​

​ក្នុងនាម​អាជ្ញាធរខេត្ត ឯកឧត្តម​បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង ចំពោះ​ការជ្រើសរើស​ខេត្ត​ព្រះសីហនុដើម្បី​រៀបចំ​ការប្រកួត​កីឡា​ម៉ូតូ​ទឹកក្នុង​កីឡា​ជាតិលើក​ទី​៣ ពិសេស​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមនា​ឆ្នាំ​២០២៣ លើ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក​នេះ​ផ្ទាល់​តែម្ដង។ តាមរយៈ​នេះ ឯកឧត្ដម​បាន​ត្រៀមខ្លួន​ជាស្រេចដើម្បី​សហការ​ជាមួយ​សហព័ន្ធ ដើម្បី​រួមចំណែក​ជំរុញ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ៕

អត្ថបទ៖ គង់ ប៊ុនថា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        102
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        117
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm