រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​កីឡា​រាំ ក្រោយ​បញ្ចប់​ការប្រកួត​ក្នុង​កីឡា​ជាតិ

2022/11/25 05:39:30 pm        67

​កីឡា​រាំ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​ការប្រកួត​កីឡា​រាំនៅក្នុង​កីឡា​ជាតិលើក​ទី​៣ ក្រោយ​ដំណើរ​ការប្រកួត ២​ថ្ងៃកាលពី​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤ ខែវិច្ឆិកា​កន្លងទៅ នៅ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ជប៉ុន ដោយ​ឯកឧត្តម​បាន​ឧបត្ថម្ភ​គាំទ្រ និង​មាន​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​កីឡា​នេះ បន្ទាប់ពី​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡាដាក់បញ្ចូល​ក្នុងការ​ប្រកួត​កីឡា​ជាតិ​លើកដំបូង។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​មានប្រសាសន៍ថា ព្រឹត្តិការណ៍​កីឡា​ជាតិមិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​កសាង​សមត្ថភាព​ទេពកោសល្យ និង​ជំនាញ​វិជ្ជាជីវៈ​របស់​កីឡាករ​-​កីឡាការិនី​កម្ពុជាដើម្បី​ត្រៀមខ្លួន​ជាស្រេច សម្រាប់​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ក្រោយ​ការទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំក្នុងនោះ​ក៏មាន​កីឡា​រាំ​ផងដែរ ដោយ​ឯកឧត្តម​រំពឹងថា កីឡាករ​-​កីឡាការិនី​រាំ​កម្ពុជានឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។​ ​ដើម្បី​ឲ្យ​ការធ្វើកំណែទម្រង់​នេះទទួលបាន​ជោគជ័យ ឯកឧត្តម​បាន​សំណូមពរ​ដល់​អង្គការ​រដ្ឋ​កីឡា និង​អង្គការ​សង្គម​កីឡា​ឲ្យ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្ថែមទៀត ដោយ​យក​អស់​ស្មារតី កម្លាំងកាយ និង​លទ្ធភាព​បំពេញភារកិច្ច​ទៅតាម​តួនាទី​រៀងៗ​ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ បន្ថែម​លើ​នេះ ឯកឧត្តម​បាន​អំពាវនាវដល់​វិស័យ​ឯកជន សប្បុរសជន និង​ប្រជាជន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ជា​ស្មារតី សម្ភារ ថវិកា ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់តែ​រីកចម្រើន ក្រោម​ពាក្យស្លោក «​រួមគ្នា​ធ្វើ​អ្វីៗ​ទាំងអស់គ្នា ដើម្បី​កីឡា​ឆ្ពោះទៅជោគជ័យ​នៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣»។​

​ឆ្លៀតឱកាស​នោះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បាន​ឧបត្ថម្ភ​ថវិកា​សរុប​ចំនួន ៦​ពាន់​ដុល្លារដល់​សហព័ន្ធ សម្រាប់​ប្រើប្រាស់​លើ​ការងារ​អភិវឌ្ឍន៍​វិស័យ​កីឡា​រាំ​កម្ពុជា ពិសេស​ការទិញ​នូវ​ឯកសណ្ឋាន​កីឡា​រាំដែលមាន​តម្លៃ​ថ្លៃ​ផ្ដល់ជូន​ដល់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា តប​តាម​ការអំពាវនាវ​រប​ស់លោក​ជំទាវ ញ៉ែម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ទៀតផង។​ ​សូមបញ្ជាក់ថា សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់​កីឡា​រាំ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ឆ្នាំនេះមាន​ប្រតិភូ​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៣៩​នាក់មកពី ៤​ក្រសួង​-​ខេត្ត ដោយ​ប្រកួត​លើ ៤​វិញ្ញាសា។ ជា​លទ្ធផល​បច្ចេកទេស​សរុប​ក្រោយ​ប្រកួត ២​ថ្ងៃគឺ​អត្ត​ព​លិ​ក​ខេត្តកំពង់ចាមដណ្ដើមបាន​មេដាយ​ច្រើនជាងគេ រួមមាន​មេដាយមាស ២ និង​ប្រាក់ ១, ក្រសួងមហាផ្ទៃឈរ​លេខ​២ ឈ្នះ​មេដាយមាស ១ និង​ប្រាក់ ២, ក្រសួងការពារជាតិឈរ​លេខ​៣ ឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ២ និង​ខេត្តកណ្ដាលឈ្នះ​មេដាយប្រាក់ ១ និង​សំរឹទ្ធ ២ ឈរ​លេខ​៤៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm