អឺរ៉ុប៖ ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបកំពុងត្រៀមកញ្ចប់ទណ្ឌកម្មទី៩ ដាក់លើរុស្ស៊ី។
នៅក្នុងសុន្ទរកថាអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់រដ្ឋធានី Helsinki របស់ប្រទេសហ្វាំងឡង់ លោកស្រី Leyen បាននិយាយថា យើងកំពុងប្រឹងប្រែងណាស់ក្នុងការដាក់សម្ពាធលើរុស្ស៊ី ដើម្បីធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពសង្គ្រាមរបស់ប្រទេសនេះនៅក្នុងទឹកដីអ៊ុយក្រែន។ លោកស្រីបានបន្ថែមថា សហភាពអឺរ៉ុបរួមជាមួយប្រទេសជាសមាជិក G7 និងដៃគូរសំខាន់ៗផ្សេងទៀតនឹងអនុម័តឆាប់ៗលើការកំណត់តម្លៃជាសកលលើប្រេងរបស់រុស្ស៊ី។ ដោយបន្ថែមថា យើងនឹងមិនសម្រាកទេ រហូតទាល់តែអ៊ុយក្រែនឈ្នះលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងសង្គ្រាមខុសច្បាប់ និងឃោរឃៅរបស់លោក។
ដោយកំពុងទាក់ទាញការចាប់អារម្មណ៍ចំពោះការពិតដែលថា ប្រជាពលរដ្ឋអ៊ុយក្រែនបានអត់ធ្មត់រស់នៅក្នុងស្ថានភាពដ៏លំបាក ព្រោះតែការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ ដែលបណ្ដាលឲ្យគ្មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់ធ្ងន់ធ្ងរ លោកស្រី Leyen លើកឡើងថា លោក Putin ត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ លោកស្រីថា ទារក ឪពុកម្ដាយ និងជីដូនជីតារបស់ពួកគេកំពុងរងានៅក្នុងភាពងងឹត ហើយខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដ៏ឃោរឃៅនេះ។ ប៉ុន្តែខ្ញុំក៏បានដឹងដែរថា មិត្តភ័ក្ត្រដ៏ច្រើនរបស់អ៊ុយក្រែននឹងពុះពារឆ្លងផុតសោកនាដកម្មនេះ ពួកគេមានសមត្ថភាពខ្លាំងក្លា៕
អត្ថបទ៖ សុខមាន