នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ កីឡាអត្តពលកម្ម ចាប់ផ្ដើមការប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ ។
ការប្រកួតគ្រោងធ្វើឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៥-៣០ ខែវិច្ឆិកា ដោយមានការប្រកួតនៅទីតាំងសំខាន់ៗ ២ ទី១-នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) និងទី២-នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។
សម្រាប់កីឡាករ-កីឡាការិនី ទាំងប្រភេទអូឡាំពិក និងប៉ារ៉ាឡាំពិកចូលរួមសរុបជិត ៣០០នាក់។



