បាល់ទះ​ឆ្នេរ​ខ្សាច់​ចាប់ផ្ដើម​ប្រកួត​ក្នុង​កីឡា​ជាតិ ខណៈ​ព្រះសីហនុ​ឈ្នះ​ការពារ​ជាតិ​ទាំង​លំបាក

2022/11/25 06:38:17 pm        119

​បាល់ទះ៖ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានចាប់ផ្ដើម​ដំណើរការ​ប្រកួត​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់ នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ ហើយកាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ គ្រា​ដែល​ប្រកួត​ដំបូងខេត្ត​ព្រះសីហនុបាន​យកឈ្នះក្រសួងការពារជាតិទាំង​លំបាក។​

​សម្រាប់​បាល់ទះ​ឆ្នេរ​ខ្សាច់​នេះខុសពី​បាល់ទះ​ក្នុង​សាល ដោយ​តម្រូវ​ឲ្យ​ក្រសួង និង​រាជធានី​-​ខេត្ត​ចូលរួម​នីមួយៗត្រូវមាន ២​ក្រុម មានន័យថា បែង​ចែកជា​ក្រុម “​ក​” និង​ក្រុម “​ខ​” ដើម្បី​ធ្វើការ​ប្រកួតប្រជែង ហើយ​ក្រសួង ឬ​រាជធានី​-​ខេត្ត ដែល​ឈ្នះ​ការប្រកួត​ទាំង ២​ក្រុម​នេះទើប​ទទួលបាន​ជ័យជម្នះ​តែម្ដង។ តែបើ​ឈ្នះ ១​ក្រុម​ម្នាក់ ក្រុម​នោះនឹងត្រូវ​ឈានដល់​ការប្រកួត​កាត់សេចក្ដី​បន្ថែមដែល​ហៅថា​ Golden Match​។​ ​ជាក់ស្ដែង​ការប្រកួត​រវាង​ខេត្ត​ព្រះសីហនុ និង​ក្រសួងការពារជាតិសម្រាប់​ជំនួប​ក្រុម “​ក​”  ​និង​ក្រុម “​ក​”  ​ព្រះសីហនុបាន​យកឈ្នះ ២-០​សិត តែ​ក្រុម “​ខ​” និង​ក្រុម “​ខ​” ក្រសួងការពារជាតិបាន​វាយបក​ឈ្នះ ២-១​សិត​វិញ។ តាមរយៈ​នេះការ​ប្រ​កួ​បាន​ឈានដល់​ Golden Match ​ហើយ​ខេត្ត​ព្រះសីហនុបាន​យកឈ្នះ​ក្រសួងការពារជាតិ ២-០ ក្នុង​ពិន្ទុ ២១-១១ និង ២១-១៦ ដើម្បី​ធានា​ជ័យជម្នះ​របស់ខ្លួនក្នុងជំនួប​បើកឆាក​ពូ​ល​ A ​តែម្ដង។​

​ក្រឡេក​ទៅ​មើល​ការប្រកួត​បើកឆាក​ពូ​ល​ B ​និង​ពូ​ល​ C ​វិញ ខេត្តកំពង់ធំ និង​ខេត្តស្ទឹងត្រែងធ្វើបាន​យ៉ាង​ល្អក្នុងនោះ​ទាំង​ក្រុម “​ក​” និង​ក្រុម “​ខ​” របស់​ខេត្តកំពង់ធំសុទ្ធតែ​ទទួលបាន​ជ័យជម្នះ ២-០​សិត​ដូចគ្នាលើ​ខេត្តមណ្ឌលគិរី ក្នុងជំនួប​ពូ​ល​ B ​ខណៈ​ក្រុម “​ក​” និង​ក្រុម “​ខ​” របស់​ខេត្តស្ទឹងត្រែងបាន​យកឈ្នះ​លើ​ក្រុម​ទាំង២ ​របស់​ខេត្តកំពង់ឆ្នាំងដោយ​លទ្ធផល ២-០​សិត​ដូចគ្នាដើម្បី​ធានា​ជ័យជម្នះ​របស់ខ្លួន​ក្នុង​ពូ​ល​ C​។​ ​យ៉ាងណាមិញ​ការប្រកួត​បាល់ទះ​ឆ្នេរ​ខ្សាច់​នៅ​បន្ដទៀត ដើម្បី​ឈានទៅរក​បេក្ខភាព​ឡើង​វគ្គ​បន្ដក៏ដូចជា​ក្រុម​ជ័យលាភី ខណៈ​វិញ្ញាសា​មួយ​នេះគ្រោង​នឹងត្រូវ​បញ្ចប់​ការប្រកួត​នា​ថ្ងៃទី​៣០ ខែវិច្ឆិកា​ខាងមុខ ត្រូវ​នឹង​ថ្ងៃ​ប្រារព្ធ​ពិធី​បិទការប្រកួត​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិលើក​ទី​១ ឆ្នាំ​២០២២ នេះ​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm