ក្រសួងវប្បធម៌រៀបចំសិក្ខាសាលា ដើម្បីលើកកម្ពស់ស្នាដៃតែងនិពន្ធកំណាព្យខ្មែរ

2022/11/25 07:22:49 pm        1.1 K

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលា ស្តីពី ការពង្រឹងស្នាដៃតែង​និពន្ធ​កំណាព្យខ្មែរ ​ក្នុងគោលបំណងលើកកម្ពស់ស្នាដៃតែងនិពន្ធកំណាព្យខ្មែរ ដល់កូនខ្មែរគ្រប់រូបឱ្យ​ចេះថ្លឹងថ្លែងប្រកបដោយគុណតម្លៃ។

ប្រាប់ BTV ក្នុងកម្មវិធីសិក្ខាសាលា ស្តីពី ការពង្រឹងស្នាដៃតែងនិពន្ធកំណាព្យខ្មែរ នៅទីស្តីការក្រសួង លោកជំទាវ​ នេត្រ ភូម៉ារី រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ បានប្រាប់ថា វគ្គ​សិក្ខាសាលា ស្តីពីការពង្រឹងស្នាដៃតែងនិពន្ធកំណាព្យខ្មែរ នាពេលនេះ ​ពិតជាសំខាន់ណាស់ ដើម្បីលើក​កម្ពស់ស្នាដៃតែងនិពន្ធកំណាព្យខ្មែរ ដល់កូនខ្មែរគ្រប់រូបឱ្យចេះថ្លឹងថ្លែងប្រកបដោយ​គុណតម្លៃ។

លោកជំទាវបន្តថា អ្នកនិពន្ធ ជាវិស្វករនៃព្រលឹង​ និងជាអ្នកបង្វិលចក្រវាល ហើយអ្នកនិពន្ធ ក៏ជា​ស្ថាបត្យករសង្គម ដែល​យក​បញ្ញាញាណ​ និងចុងប៉ាកការបស់ខ្លួនមកធ្វើជាដើមទុន ដោយមិនគ្រាន់​តែប្តូរយកកម្រៃ​ និងកិត្តិយសប៉ុណ្ណោះទេ ថែមទំាងបានបង្សល់ទុកនូវគំនិត​ប្រាជ្ញា​បង្កប់ក្នុង​ស្នាដៃ​របស់ខ្លួន ដែលជាវិភាគទានមួយដ៏ធំធេង និងជាទ្រព្យ​សម្បត្តិ​មហាសាល​ចំពោះមនុស្សជាតិ​ទៀតផង។

ជាមួយគ្នានេះលោកជំទាវបន្ថែមថា អ្នកនិពន្ធ ត្រូវមានចំណេះដឹងពហុជំនាញ មានក្រមសីលធម៌​ក្នុងការបង្កើតស្នាដៃប្រលោមលោក ​កំណាព្យ ចម្រៀង​ និងខ្សែភាពយន្តថ្មីបន្ថែម។

ចំណែក លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ បានប្រាប់ដែរថា​ គោលបំណងនៃការរៀបចំសិក្ខាសាលានៅពេលនេះ ស្របតាមស្ថានភាពបច្ចុប្បន្ន​នៃកំណាព្យខ្មែរ កំពុងមានវិការភាព ​និងបញ្ហាប្រឈមមួយចំនួន ដូចជា​ វិការភាពក្នុងរូបសាស្ត្រ ដោយការតែងនិពន្ធកំណាព្យ ​មិន​គោរព​តាម​ក្បួនខ្នាត​នៃ​បទ​កំណាព្យ, វិការភាពក្នុងសូរសាស្ត្រ ដោយការសូត្រ ​និងស្មូត​មិនគោរពតាមពាក្យ ឬព្យាង្គនៃបទនីមួយៗ, ​វិការ​ភាព​ក្នុង​និឃណ្តសាស្ត្រ ដោយការប្រើ​ន័យសេចក្តីក្នុងកំណាព្យ​មិនស្របតាមកាលៈទេសៈជាដើម។

លោកសង្ឃឹមថា​ សិក្ខាសាលានេះ ​នឹងស្រាយចម្ងល់ ​ក៏ដូចជាជួយកាយផ្លូវឱ្យយុវជនមាន​ស្នាដៃ​បង្កើត​កំណាព្យឱ្យត្រូវ​តាម​ក្បួនខ្នាត​ឡើងវិញ ​ពិសេសដើម្បីជំរុញលើកទឹក​ចិត្តឱ្យអ្នកនិពន្ធ និងកវី​និពន្ធបានចូលរួមបង្កើតស្នាដៃនិពន្ធថ្មីៗបន្ថែមទៀត៕ផលិត៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm