ភ្នំពេញ៖ យោងតាមប្រសាសន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្សាយនៅក្នុងបណ្ដាញសង្គមTwitter នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងអំណរគុណដ៏ធំធេងដល់សន្តិភាព ព្រមទាំងសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកបទៅដោយភាពរុងរឿងចម្រុងចម្រើនឡើង មានសុខភាពល្អ ធ្វើដំណើរមានសុខសុវត្ថិភាព មានភាពវៃឆ្លាតក្នុងការប្រកបការងារផ្សេងៗ គាំទ្រដល់ការអនុវត្តការងារឱ្យបានជោគជ័យ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តវិធានការការពារការចម្លងវីរុសកូវីដ-១៩នានាឱ្យបានខ្ជាប់ខ្ជួន រួមគ្នាព្រងឹងភាពសុំសហគមន៍ឱ្យបានរឹងមាំតាមរយៈការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ(ដូសទី៣ ដួសទី៤ និងដូសទី៥) ឱ្យបានគ្រប់ៗគ្នា ដើម្បីសម្រេចបាននិរន្តរភាពនៃការរស់នៅធម្មតាតាមន្លងប្រក្រតីភាពថ្មី ព្រមទាំងចូលរួមចំណែកអនុវត្តស្របតាមពាក្យស្លោក “រួមគ្នា យើងអាចបញ្ឈប់ការចម្លងវីរុសកូវីដ-១៩” និងទទួលបានភាពរីករាយនាពេលអនាគត។
