ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន អនុម័តឯកសារស្តីពីការរួមគ្នាប្រឆាំងអំពើពុករលួយក្នុងតំបន់

2022/11/25 08:09:04 pm        1.0 K

ភ្នំពេញ៖ ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានផេក (ASEAN-PAC) លើកទី១៨ ថ្ងៃទី២២ ដល់​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ​បណ្តាថ្នាក់ដឹកនាំស្ថាប័នប្រឆាំងអំពើ​ពុក​រលួយ​អាស៊ាន​១០ប្រទេស ​បានអនុម័តឯកសារសំខាន់ៗ៣ ក្នុងនោះ​ឯកសារអនុសារណៈការយោគយល់​គ្នាអាស៊ាន​ផេកដែលជាឯកសារកំពូលថ្មីមួយក៏ត្រូវបានអនុម័ត​ក្នុងអំឡុងពេលអង្គភាព​ប្រឆាំង​អំពើពុក​រលួយ​ធ្វើជាម្ចាស់​ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ​ទេសរដ្ឋមន្ត្រី ឱម យិនទៀង​ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បាន​ថ្លែងប្រាប់BTV នៅថ្ងៃទី២៥ ខែវិច្ឆិកា​នេះថា​ ឯកសារសំខាន់ៗបំផុតរបស់អាស៊ាន-ផេកចំនួន៣ ត្រូវបានកិច្ចប្រជុំអាស៊ាន-ផេកលើកទី១៨ ​ដែលកម្ពុជាធ្វើជាប្រធាន​ ត្រូវបានអនុម័តរួមគ្នា ក្នុងនោះ​ឯកសារអនុស្សរណៈនៃការយោគយល់គ្នារបស់អាស៊ាន-ផេក​ASEAN-PAC MoU ដែលបាន​បើកកិច្ច​ពិភាក្សាតាំងពីយូរឆ្នាំមកហើយនោះ ​ក៏ត្រូវបានចុះហត្ថលេខាពីសំណាក់ស្ថាប័នប្រឆាំង​អំពើ​ពុករលួយ​ទាំង ១០នៅភ្នំពេញផងដែរ។

ឯកឧត្តម បញ្ជាក់ថា ការអនុម័តឯកសារ ASEAN-PAC MoU ដែលជាឯកសារថ្មីកំពូលរបស់​អាស៊ាន​ផេក គឺបានរៀបចំថ្មីឡើងវិញ ​ខណៈថ្នាក់ដឹកនាំស្ថាប័នប្រឆាំងអំពើពុករលួយ​អាស៊ាន បានសម្រេច​ឯកភាពគ្នាប្តូរ​ឈ្មោះពី ​ស្ថាប័នប្រឆំាងអំពើពុករលួយអាស៊ីអាគ្នេយ៍ ​មកដាក់ឈ្មោះ ស្ថាប័ន​ប្រឆាំងអំពើ​ពុករលួយអាស៊ានវិញ​ដែល​ហៅកាត់ថា ASEAN-PAC នៅក្នុងអំឡុងពេលដែលប្រទេស​ថៃ​ធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បន្តថា អនុស្សរណៈការយោគយល់គ្នារវាងកម្ពុជា និងថៃ និង​រវាងកម្ពុជា និងមីយ៉ាន់ម៉ា ​ដើម្បីពង្រីកកិច្ចទំនាក់ទំនងនិងជួយគ្នាលើសកម្មភាពប្រឆាំង​អំពើពុក​រលួយទ្វេរភាគី ​ក៏ត្រូវបានចុះហត្ថលេខាផងដែរ។

កិច្ចប្រជុំ​ ក៏បានលើកយកឯកសារកូនសៀវភៅអេឡិកត្រូនិកអាស៊ាន-ផេក ASEAN-PAC E-Bookletមួយទៀតយកមក​ពិភាក្សាគ្នាដែរ ដែលឯកសារនេះផ្ដួចផ្ដើមរៀបចំដោយ​អង្គភាព​ប្រឆាំងអំពើពុករលួយកម្ពុជា​ ហើយអាចនឹងទទួលការអនុម័តនៅកិច្ចប្រជុំលើកក្រោយ។

សូមបញ្ជាក់ថា ​អង្គភាពប្រឆាំងអំពើពុក​រលួយ​កម្ពុជា ​នឹងបន្តធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់​ដឹកនាំ​ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានផេក ​រហូតដល់ខែវិច្ឆិកាឆ្នាំ២០២៣ ហើយបន្ទាប់ទៅប្រទេស​ឡាវ នឹងទទួលធ្វើជាម្ចាស់ផ្ទះបន្តវេន៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
2026/08/09 06:31:37 pm        544
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
2026/08/09 12:51:03 pm        696
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារសិក្សាថ្មី ២ខ្នង នៅខេត្តតាកែវ ដែលជាអំណោយរបស់សម្តេចធិបតី
2026/08/09 11:49:47 am        728

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

2026/08/09 06:31:37 pm
​ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
2026/08/09 01:40:16 pm
​លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
2026/08/09 01:33:47 pm
​ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
2026/08/09 01:31:25 pm
​រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
2026/08/09 01:28:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/09 11:35:18 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/09 07:49:13 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/09 06:46:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm