ម៉ាឡេស៊ី៖ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីថ្មីប្រទេសម៉ាឡេស៊ីបានសន្យាធ្វើឲ្យមានឯកភាពគ្នាទាំងស្រុង បន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ចប់ដំណើរនយោបាយរយៈពេល ៣ទសវត្សរ៍ចេញពីមនុស្សជំនិតរបស់មេដឹកនាំជើងចាស់លោក Mahathir Mohamad មកជាមេដឹកនាំការតវ៉ា ជាអ្នកទោសដែលត្រូវបានកាត់ទោសពីបទរួមភេទជាមួយភេទដូចគ្នា និងជាមេដឹកនាំគណបក្សប្រឆាំង។

លោក Anwar អាយុ 75ឆ្នាំបានប្តេជ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយ និងផ្តោតលើសេដ្ឋកិច្ច ខណៈកំពុងប្រកាន់ភ្ជាប់សាសនាឥស្លាម ជាសាសនាផ្លូវការរបស់ប្រទេសដែលមានជនជាតិភាគតិចច្រើន និងការពារសិទ្ធិពិសេសរបស់ជនជាតិភាគតិចម៉ាឡេស៊ី។ លោក Anwar បានបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា បន្ទាប់ពីការជួបប្រទះបញ្ហា និងទុក្ខលំបាកជាច្រើនទសវត្សរ៍ ព្រះបានផ្តល់ឱកាសពិសេសសម្រាប់យើង និងសម្រាប់លោកដើម្បីដឹកនាំប្រទេសនេះ។
ការតែងតាំងរបស់លោក Anwar បានបញ្ចប់រយៈពេល ៥ថ្ងៃនៃវិបត្តិក្រោយការបោះឆ្នោតដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែអាចនាំឱ្យមានអស្ថិរភាពបន្ថែមទៀត ជាមួយគូប្រជែងរបស់លោកគឺអតីតនាយករដ្ឋមន្ត្រីលោក Muhyiddin Yassin ជាការប្រជែងឱ្យលោកបង្ហាញសំឡេងភាគច្រើនរបស់លោកនៅក្នុងសភា។ លោក Anwar ចូលកាន់តំណែងក្នុងពេលដ៏លំបាកមួយដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ ហើយប្រទេសនេះត្រូវបានបែងចែកបន្ទាប់ពីការបោះឆ្នោតដ៏តឹងតែង៕
អត្ថបទ៖ ប៊ុនថន