អាងស្តុកទឹកមួយចំនួនក្នុងខេត្តឧត្តរមានជ័យ ត្រូវបានបិទទ្វារបង្ហៀរទឹក ទុកសម្រាប់ប្រើប្រាស់ នៅរដូវប្រាំង

2022/11/25 09:09:52 pm        1.1 K

ឧត្តរមានជ័យ៖ អាងស្តុកប្រភពទឹកមួយចំនួនក្នុងខេត្ត ត្រូវបានមន្រ្តីជំនាញ ធ្វើការបិទទ្វារទំនប់​បង្ហៀរទឹក ដើម្បីរក្សាប្រភពទឹកទុកសម្រាប់ទុកឱ្យប្រជាកសិករ​ប្រើប្រាស់​នៅរដូវប្រាំង។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក ​និងឧតុនិយមខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២២នេះ បាន​បញ្ជាក់ថា ខណៈជំនន់ទឹកភ្លៀងបានស្រកអស់ហើយនោះ​ដើម្បីរក្សា​ប្រភពទឹក​សម្រាប់​ទុក​ស្រោចស្រព​​ផល​ដំណាំ​កសិកម្ម​របស់​កសិករ ឱ្យ​បាន​គ្រប់គ្រាន់​នោះ មន្រ្តីជំនាញ​បានធ្វើការបិទទ្វារទឹកមួយចំនួន ក្នុងតំបន់ទំនប់អាងស្តុកទឹកស្ទឹងស្រែង១ ស្ទឹងស្រែង២ អាងទឹកទំនប់ថ្មី អាងទំនប់ទឹក០៥ ស្រុកត្រពាំងប្រាសាទ​ នឹង​អាងស្តុកទឹកត្រពាំងវេង​ ក្រុងសំរោង ក្នុង​ភូមិសាស្រ្តខេត្តឧត្តរមានជ័យ ​ដើម្បីរក្សាប្រភពទឹកទាំង​អស់នេះ​ទុក​ស្រោចស្រព​ដល់​ការងារ​កសិកម្ម​របស់ប្រជាកសិករ ​ក្នុងរដូវប្រាំង​ ។

លោក បានបន្ថែមទៀតថា ទំនប់អាងស្តុកប្រភពទឹកស្ទឹងស្រែង១ ស្ទឹងស្រែង២ នឹង​អាង​ទឹកទំនប់ថ្មី អាងស្តុកប្រភពទឹកទាំង៣ទីតាំងបច្ចុប្បន្នអាចស្តុកប្រភពទឹកបានរហូតដល់ទៅចំនួន ៥៦៤លាន​ម៉ែត្រគីប ក្នុងនោះ​អាងស្តុកទឹកស្ទឹងស្រែង១​ មានប្រភពទឹកចំនួន ១៥៨លានម៉ែត្រគីប អាងស្តុកទឹក​ស្ទឹងស្រែង២ មានចំនួន ១៥៣លានម៉ែត្រគីប និងអាង​ទឹកទំនប់​ថ្មីមានចំនួន ១៥៣លាន​ម៉ែត្រគីប វា​ជាប្រយោជន៍ដ៏សំខាន់​ជួយដល់ប្រជាកសិករធ្វើស្រែចំការ​និង​ផលដំណាំផ្សេងៗ​បាន​ទាំង​រដូវ​ប្រាំ ​និង​វស្សា​ដោយ​មិន​បារម្ភ​ពី​បញ្ហា​កង្វះ​ខាត​ប្រភព​ទឹកនោះឡើយ។

លោក ញឺន កួន បន្តថា ទំនប់​អាងស្តុកប្រភពទឹកទាំង​បីទីតាំងខាងលើនេះ វា​មាន​សក្ដានុពល​អាច​ជួយ​ស្រោចស្រព​លើ​ការងារ​កសិកម្ម​ ​របស់​ប្រជាកសិករ​បាន​ច្រើននៅ​តាម​បណ្តាមូលដ្ឋាន​ក្នុង​ស្រុកចំនួន៣ និងខេត្ត២ រួមមាន៖ ស្រុក ចុងកាល់ ស្រុក​អន្លង់វែង​ ស្រុកត្រពាំងប្រាសាទ។ខេត្តចំនួន២គឺខេត្តសៀមរាប ស្រុកស្រីស្នំ និងខេត្តបន្ទាយមានជ័យ ស្រុកភ្នំស្រុក លើផ្ទៃដីកសិកម្មប្រមាណ៣៥០០០ហិកតា៕ អត្ថបទ៖ សារិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm