ប៉េកាំង ៖ នៅថ្ងៃសុក្រនេះ ដងផ្លូវនៅក្នុងទីក្រុងប៉េកាំងលែងសូវឃើញមានការធ្វើចរាចរណ៍នោះទេ ខណៈប្រទេសចិន រកឃើញករណីឆ្លងថ្មីប្រចាំថ្ងៃជំងឺ COVID-19ខ្ពស់បំផុត ហើយបណ្តាទីក្រុងជាច្រើននៅទូទាំងប្រទេសមួយនេះ កំពុងពង្រឹងវិធានការទប់ស្កាត់របស់ខ្លួន ដើម្បីគ្រប់គ្រងការរីករាលដាលឆ្លងវីរុសដ៏កាចសាហាវមួយនេះ ។ ដោយមិនរាប់បញ្ចូលករណីឆ្លងនាំចូល ប្រទេសចិន បានរាយការណ៍ករណីឆ្លងថ្មីក្នុងស្រុកចំនួន ៣២.៦៩៥នាក់ សម្រាប់ថ្ងៃព្រហស្បតិ៍ ដែលជាករណីឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតរយៈពេល ២ថ្ងៃជាប់ៗគ្នា ពោលគឺជាករណីឆ្លងថ្មីខ្ពស់ជាងតួលេខដែលបានរកឃើញកាលពីពាក់កណ្តាលខែមេសាកន្លងទៅ ពេលដែលទីក្រុងពាណិជ្ជកម្មសៀងហៃបិទទីក្រុងរយៈពេល២ខែ ៕

