ប៉េរូ ៖ ប្រធានាធិបតីឆ្វេងនិយមរបស់ប៉េរូលោក Pedro Castillo បានទទួលយកការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តី Anibal Torres ហើយលោកនឹងរុះរើគណៈរដ្ឋមន្រ្តីរបស់លោកម្តងទៀត ស្របពេលមានជម្លោះរវាងអង្គនីតិប្រតិបត្តិ និងអង្គនីតិបញ្ញត្តិនៅក្នុងរដ្ឋាភិបាល ។ លោក Torres ដែលជាសម្ព័ន្ធមិត្តរបស់លោក Castillo កាលពីសប្តាហ៍មុន បានតតាំងនឹងសភាដែលគ្រប់គ្រងដោយក្រុមប្រឆាំង ទាមអំពាវនាវឲ្យមានការបោះឆ្នោតទំនុកចិត្ត ប៉ុន្តែសភាបដិសេធន៍ចោលការបោះឆ្នោតបែបនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយពួកគេអះអាងថា លក្ខខណ្ឌពុំបានឈានដល់ ៕

