កយកា មន្ទីរពេទ្យព្រះអង្គឌួង និង កាំកា រៀបចំសកម្មភាពសង្គម នៅសហគមន៍ ហ្គ្រីនបឺអែល នៅខណ្ឌដង្កោ

2022/11/26 01:52:13 am        73

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ជាមួយនិងមន្ទីរពេទ្យព្រះអង្គឌួង និង សមាគមអតីតកម្មសិក្សាការី កម្ពុជា-កូរ៉េ (កាំកា-CAMKAA) បានរៀបចំ “សកម្មភាពសង្គម” នៅសហគមន៍ហ្រ្គីនបឺអែល នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

​កម្មវិធីនេះត្រូវបានចូលរួមដោយ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជា ឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការី កម្ពុជា-កូរ៉េ (CAMKAA) លោក នង ម៉ានិត អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង លោក មូន ក្យុងមីន (Mr. Moon Kyoungmin)ប្រធានក្រុម សុខសប្បាយរបស់អ្នកស្ម័គ្រចិត្តកូរ៉េ កយកា និង លោក ហ្វាង គ្យូឆុល (Mr. Hwang Kyucheol)ប្រធានសហគមន៍ហ្គ្រីន បឺអែល ក្រុមអ្នកស្ម័គ្រចិត្ត KOICAចំនួន២៥នាក់ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-យិកា មកពីមន្ទីរពេទ្យព្រះអង្គឌួងចំនួន ១៦នាក់ សហគមន៍ហ្គ្រីនបឺអែល សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងភូមិ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០នាក់ ក្នុងសកម្មភាពសង្គមនេះ។

សកម្មភាពសង្គមនេះត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងរដ្ឋបាលមូលដ្ឋាន សាលារាជធានីភ្នំពេញ (PPCH) និងអង្គការក្រៅរដ្ឋាភិបាលកូរ៉េ និងសហគមន៍ហ្គ្រីនបឺអែល ។

នៅក្នុងកម្មវិធីនោះផងដែរ ក្រុមអ្នកស្ម័គ្រចិត្ត KOICA ក្រុមសុខសប្បាយ (Soksabay) និងសមាជិក CAMKAA របស់យើងនឹងធ្វើសកម្មភាពរួមគ្នាដូចជា ផ្តល់អំណោយមួយចំនួន ការគូរគំនូរលើមុខសម្រាប់កុមារ ថតរូបបានភ្លាមៗ លេងជាមួយពពុះសាប៊ូ ជួសជុលអណ្តូងស្នប់ និងគូរគំនូរលើជញ្ជាំង ការប្រកួតកីឡា ការលេងហ្គេមពេញនិយម ការផ្តល់សម្ភារៈសិក្សា ថង់អេកូ និងអាហារសម្រន់ និងផ្តល់ការអប់រំអំពីអនាម័យបរិស្ថាន និងការផ្តល់ប្រអប់អាហារថ្ងៃត្រង់ដល់សិស្ស។ លើសពីនេះ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-យិកា មកពីមន្ទីរពេទ្យព្រះអង្គឌួង បានផ្តល់ជូនការពិនិត្យ ពិគ្រោះ និងព្យាបាលនូវជំងឺភ្នែក ជំងឺត្រចៀក ច្រមុះ បំពង់ក និងជំងឺទូទៅ ដល់អ្នកជំងឺប្រមាណជាង ១០០នាក់ដែលមានជំងឺ ភ្នែក ត្រចៀក ច្រមុះ និងបំពង់ក (ENT) និងជំងឺទូទៅ នៅក្នុងសហគមន៍ហ្គ្រីនបឺអេលនេះ។

លោក នង ម៉ានិត អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលមន្ទីរពេទ្យព្រះអង្គឌួង ធ្វើការជាមួយ KOICA លើសកម្មភាពសង្គម។ គាត់សង្ឃឹមរង់ចាំថានឹងមានការសហការជាមួយ KOICA ជាលើកទី ២ និងទី ៣ ទៀតក្នុងការធ្វើ "សកម្មភាពសង្គម" បែបនេះនាពេលអនាគត។

ជាមួយគ្នានោះដែរ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជា បានលើកឡើងថា កយកា-KOICA នឹងបន្តគាំទ្ររដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីធ្វើឱ្យប្រទេសនេះកាន់តែមានសោភ័ណភាព និងកន្លែងរស់នៅកាន់តែប្រសើរឡើង៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm