ស្ថានីយថាមពលអគ្គិសនីប្រមាណ ២០០ ទីតាំង នឹងត្រូវដំឡើងសម្រាប់បញ្ចូលថាមពលដល់យានយន្តអគ្គិសនី

2022/11/25 08:09:43 pm        380

ភ្នំពេញ ៖ ក្រុមហ៊ុនមានផែនការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០២៣។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូនផ្សព្វ ផ្សាយឱ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈការដកស្រង់ការលើកឡើងរបស់លោក Henry Yip នាយកថ្នាក់តំបន់ នៃក្រុមហ៊ុន BYD Auto Industry ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។

ប្រភពដដែលបន្តថា តាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។ លើសពីនេះទៅទៀត ក្រុមហ៊ុនបានសន្យានឹងនាំចូលរថយន្តអគ្គិសនី ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗមកក្នុងប្រទេសកម្ពុជាបន្ថែមទៀត និងបានផ្ដល់ជាសំណូមពរមកកាន់ក្រសួងក្នុងការរៀបចំជាគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ក៏ដូចជាពង្រីកឱ្យមានក្រុមការងារបច្ចេកទេសជំនាញអាចជួសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់យានយ ន្តអគ្គិសនីបានទាន់តម្រូវការ។

ឆ្លើយតបទៅនឹងសំណូមពររបស់ក្រុមហ៊ុន ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ឯកភាពជួយសម្របសម្រួល​ជាមួយស្ថាប័នពាក់ព័ន្ធក្នុង​ការស្វែងរកទីតាំងសម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពលទាំង២០០ ដោយក្នុងនោះក្រសួងផ្ដល់ការ​អនុញ្ញាតឱ្យរៀបចំដំឡើង​ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥ រាជធានី-ខេត្ត។ ជាមួយគ្នានេះដែរ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធាន ដើម្បីបង្កើតបទដ្ឋានគតិយុត្ត និងរៀបចំយុទ្ធសាស្ត្រផ្សេងៗដូចជា ការបញ្ចុះតម្លៃពន្ធនាំចូលយានយន្តអគ្គិសនីជាដើម ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី(EV) ឱ្យមានការកើនឡើងកាន់តែច្រើន។ បន្ថែ មពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាពឱ្យមានការចុះ MoU រវាងក្រសួងសាធារណការ និងដឹកជ ញ្ជូន និងក្រុមហ៊ុន BYD ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ក៏ដូចជានិស្សិតកម្ពុជាឱ្យទៅសិក្សាវគ្គខ្លីៗនៅក្រុមហ៊ុន BYD ឬនៅកម្ពុជាផ្ទាល់ ដូចដែលក្រសួងកំពុងអនុវត្តជាមួយក្រុមហ៊ុន Ford ផងដែរ។ តាមរយៈកិ ច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី​ស្នើឱ្យក្រុមហ៊ុនពិនិត្យពិចារណាលើការបញ្ចុះតម្លៃរថយន្តអគ្គិសនីប្រ សិនបើមានការបញ្ជាទិញពីក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីវឌ្ឍនភាពនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា និងកិច្ចសហការរបស់​ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយដៃគូអភិវឌ្ឍន៍នានាដូចជា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ដែលបានដាក់ចេញរួមគ្នានូវផែនទីផ្លូវថ្នល់(Road Map) និងការផ្ដល់ជូននូវទី តាំងបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ៤ស្ថានីយ ក្នុងគោលដៅកសាងទំនុកចិត្តប្រជាពលរដ្ឋលើការប្រើប្រាស់យានយន្តអគ្គិសនី និងពង្រីកការដំឡើងស្ថានីយ​បញ្ចូលថាមពល​យានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ជាពិសេសស្ថានីយប្រេងឥន្ធនៈ ក៏ដូចជាក្រុមហ៊ុន BYD Auto Industry ផងដែរ ក្នុងការចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការដំឡើងបញ្ចូល​ថាមពលយានយន្ត​អគ្គិសនី​នៅតាមស្ថានីយរបស់ខ្លួនឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត៕ ដោយ៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

នាយឧត្តមសេនីយ៍ សៅ សុខា បានចលនាមូលនិធិគាំទ្រកម្លាំងជួរមុខនូវថវិកាសរុបចំនួន ១,៨២០,០០០,០០០៛
2025/09/14 09:13:47 am        1
ឯកឧត្តម ឌិត ទីណា ទទួលជួបតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដើម្បីពិភាក្សាការងារវិស័យកសិកម្ម
2025/09/13 07:17:12 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញ​ចូល​រួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី៧ នៅវត្តឧណ្ណាលោម
2025/09/13 06:19:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយឧត្តមសេនីយ៍ សៅ សុខា បានចលនាមូលនិធិគាំទ្រកម្លាំងជួរមុខនូវថវិកាសរុបចំនួន ១,៨២០,០០០,០០០៛

2025/09/14 09:13:47 am
​ឯកឧត្តម ឌិត ទីណា ទទួលជួបតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដើម្បីពិភាក្សាការងារវិស័យកសិកម្ម
2025/09/13 07:17:12 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញ​ចូល​រួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី៧ នៅវត្តឧណ្ណាលោម
2025/09/13 06:19:30 pm
​មនុស្ស ៩៧នាក់យ៉ាងតិចបានស្លាប់ ហើយជាង ៤,៤លាននាក់រងប៉ះពាល់ដោយសារ​ទឹកជំនន់​នៅខេត្ត Punjab របស់ប៉ាគីស្ថាន
2025/09/13 06:07:58 pm
​នគរបាលក្រុងឡុងដ៍ ត្រៀមទប់ទល់នឹងការតវ៉ាដ៏ធំពីក្រុមបដិបក្ខ
2025/09/13 06:03:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/12 10:34:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/13 11:26:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/14 12:14:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am