ភ្នំុពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា រដ្ឋបាលគយប្រទេសចិនបានប្រកាសអំពីលក្ខខណ្ឌតម្រូវការភូ តគាមអនាម័យសម្រាប់ការនាំចូលម្រេច និងជលផលធម្មជាតិរបស់កម្ពុជាទៅកាន់ប្រទេសចិន។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលគយប្រទេសចិនបានចេញសេចក្តីប្រ កាស ស្តីអំពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលម្រេចកម្ពុជាទៅកាន់ប្រទេសចិន។ សេចក្តីប្រកាសដដែលបន្តថា យោងតាមច្បាប់បទបញ្ញត្តិពាក់ព័ន្ធក្នុងប្រទេសចិន និងបទបញ្ញត្តិរវាងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ស្តីពីល ក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលម្រេចកម្ពុជា ទៅកាន់ប្រទេសចិនបានឱ្យដឹងថា ចាប់ពីថ្ងៃនៃប្រកាសនេះតទៅ អនុញ្ញាតនាំចូលតែម្រេចកម្ពុជា ដែលសមស្របនឹងលក្ខខណ្ឌតម្រូវការ។
រដ្ឋបាលគយប្រទេសចិនក៏បានចេញសេចក្តីប្រកាសមួយទៀត ស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលជលផលធម្មជាតិរបស់កម្ពុជាទៅកាន់ប្រទេសចិន។ សេចក្តីប្រកាសនេះបានបង្ហា ញថា យោងតាមច្បាប់បទបញ្ញត្តិពាក់ព័ន្ធក្នុងប្រទេសចិន និងបទបញ្ញត្តិរវាងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលជលផលធម្មជាតិក្នុងប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន និងព្រមទាំងល ក្ខខណ្ឌតម្រូវការអនាម័យកំណត់ដោយពេទ្យសត្វបានឱ្យដឹងថា ចាប់ពីថ្ងៃនៃប្រកាសនេះតទៅអនុញ្ញា តនាំចូលតែជលផលធម្មជាតិក្នុងប្រទេសកម្ពុជាដែលសមស្របនឹងលក្ខខណ្ឌតម្រូវការ៕ ដោយ៖ គង់ ឌិន
