
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រកួតកីឡាវាយកូនឃ្លីលើតុ បានចាប់ផ្ដើមដំណើរការប្រកួតក្នុងកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១។
ផ្នែកកីឡាវាយកូនឃ្លីលើតុ (ជនមិនមានពិការភាព) មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៥៥នាក់ មកពី ៧រាជធានី-ខេត្ត ។ រីឯកីឡាវាយកូនឃ្លីលើតុជនពិការ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ២៥នាក់មកពី ៥រាជធានី-ខេត្ត។
សូមជម្រាបជូនថា ការប្រកួតកីឡាវាយកូនឃ្លីលើតុ រៀបចំធ្វើឡើងរយៈពេល ៤ថ្ងៃ ពីថ្ងៃទី២៦-២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ ។





