ភ្នំពេញ៖ កីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ចាប់ផ្ដើមដំណើរការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដោយមានកីឡាករ ២៥រូប មកពី ៦ក្រសួង និងខេត្តចូលរួមប្រកួតលើ ៦វិញ្ញាសា។ ការប្រកួតគ្រោងធ្វើឡើង ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។


