រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យស្វែងពីសង្វាក់ផលិតកម្មធនធានជលផលចំនួន៣នៅខេត្តកោះកុង

2022/11/27 05:42:05 pm        933

កោះកុង៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ​ចុះ​ត្រួតពិនិត្យ ​និងស្វែងយល់ពីសង្វាក់​ផលិតកម្ម​ការប្រមូលផលខ្យងចំពុះទា ​ចិញ្ចឹមត្រីឆ្ពង់ ​និងការលើកដាក់ផលនេសាទនៅកំពង់ផែ ក្នុង​មូលដ្ឋានស្រុកមណ្ឌលសីមា​ ខេត្តកោះកុង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ណែនាំ​ដល់មន្រ្តីបច្ចេកទេស ប្រជាកសិករ និងម្ចាស់វារីវប្បកម្ម ​បន្តពង្រីកការចិញ្ចឹមត្រី និង​ខ្យងចំពុះឱ្យ​បានកាន់តែច្រើនបន្ថែម ​ខណៈក្រសួងកសិកម្មបាននឹងកំពុងគិតគូរយកចិត្តទុកដាក់​ទៅលើការ​ស្វែងរកទីផ្សារ ​ដើម្បីលើកទឹកចិត្តដល់កសិករ។

យោងតាមរបាយការណ៍ផ្តល់ដោយមន្ទីរកសិកម្មខេត្តកោះកុង ​បង្ហាញថា បណ្តុំ​អាជីវកម្មចិញ្ចឹមត្រីឆ្ពង់​ និងត្រីតុកកែ​ នៅឃុំប៉ាក់ខ្លង​ បច្ចុប្បន្នអ្នកចិញ្ចឹមត្រីឆ្ពង់ និងត្រីតុកកែ​១៩គ្រួសារ លើផ្ទៃក្រឡា៨១៦ម៉ែត្រការ៉េស្មើនឹង៥២បែរត្រី។ផលិតកម្មត្រីតុកកែសរុប​មាន​ចំនួន៤.៤តោន ក្នុងនោះត្រីតុកកែចំនួន២,៤តោន​ ត្រូវបានប្រមូល និងលក់ក្នុងតម្លៃពី​២៧.០០០រៀលទៅ ៣៥.០០០ក្នុង១គីឡូក្រាម។ រីឯទិន្នផលត្រីឆ្ពង់វិញ ​ប្រមូលបាន៩តោន ដោយ​ក្នុង១គីឡូក្រាមថ្លៃ ២០០០០រៀលទៅ២៧០០០រៀល។

សហគមន៍នេសាទឃុំពាមក្រសោប មានប្រជានេសាទ​ចិញ្ចឹម​ខ្យងចំពុះទា​ចំនួន១១៥គ្រួសារ​លើផ្ទៃទឹក​ប្រមាណ ៥៨ហិកតា ទទួលបានបរិមាណផលសរុបចំនួន ២៥០០តោនក្នុង១ឆ្នាំ ហើយខ្យង​ប្រភេទអាចលក់បានក្នុង ១គីឡូក្រាមថ្លៃ១៥០០រៀល។

ទិន្នផល​ប្រមូលបាន ​ភាគច្រើននាំចេញទៅលក់នៅឯប្រទេសថៃ គ្រាទីផ្សារក្នុងស្រុកមិនទាន់ទូលំ​ទូលាយ​នៅឡើយទេ។

សម្រាប់ផែប្រមូលទិញផលនេសាទរបស់ឧកញ៉ា ​លី យ៉ុងផាត់ បង្កើតឡើងនៅឆ្នាំ២០១៥​ដោយ​រាជរដ្ឋាភិបាលកម្ពុជា​ក្នុងគោលបំណងជួយប្រជានេសាទ​ឱ្យមានកំពង់ផែសម្រាប់ឡើងត្រី ផ្តង់ការ​ងារដល់ប្រជានេសាទក្នុងមូលដ្ឋានសំដៅកាត់បន្ថយការចំណាកស្រុក។

កំពង់ផែនេះ ទទួលទូកនេសាទក្នុងស្រុកជាមធ្យមពី៦ទៅ៨ទូកក្នុង១ថ្ងៃៗ ហើយផលនេសាទ​ជា​មធ្យម​ពី៤តោនទៅ​១០តោនក្នុង១ថ្ងៃ។ ទិន្នផលទាំងនេះ​ត្រូវបាននាំ​ចេញទៅលក់នៅរាជធានី​ភ្នំពេញ ​ខេត្តមួយចំនួន​ ពិសេសនាំចេញទៅប្រទេសថៃ៕អត្ថបទ៖ឈឹម មករា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm