អ្នកនាំក្រសួងកសិកម្ម៖ ក្រសួងកំពុងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីបញ្ចៀសការធ្លាក់ចុះតម្លៃស្រូវបន្តទៀត

2022/11/27 06:40:31 pm        753

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងក្រសួងកសិកម្ម បានចេញបំភ្លឺក្រោយមានការរិះគន់អំពីរដ្ឋមន្រ្តីក្រសួង​កសិកម្មមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាតម្លៃស្រូវ ​ដោយបង្ហាញនូវយុទ្ធសាស្រ្ត និង​ដំណោះស្រាយ​របស់ក្រសួង ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវនេះ។

បើតាមកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ប្រាប់BTVឲ្យដឹងថា នាពេលខាងមុខ ក្រសួងនឹងជួយជ្រោមជ្រែងដល់គ្រប់ភាគីទាំងអស់ ដើម្បីឱ្យវិស័យកសិកម្ម​ដំណាំ​ស្រូវនេះ​ដើរទៅមុខតាមរយៈ៖

- វិធានការផលិតពូជសុទ្ធល្អដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រគល់ឱ្យក្រសួងអនុវត្ត ដែលក្រសួងបាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយវិស័យឯកជន។

- វិធានការលក់ចែកចាយពូជក្នុងថ្លៃសមរម្យដែលនៅក្រោមថ្លៃទីផ្សារធម្មតា។

- វិធានការអ្នកទិញពូជនឹងទទួលបានកិច្ចសន្យាផលិតកម្ម។

- វិធានការកម្មវិធីដាំដុះដើម្បីធានាការប្រើប្រាស់ទឹក និងការទិញមកវិញ មិនឱ្យចាល់ដូចការផលិត​ដែល​គ្មានផែនការរួម។

កញ្ញា បន្តថា ចំពោះបញ្ហាធ្លាក់ចុះនៃថ្លៃស្រូវនៅតាមបណ្ដាខេត្តមួយចំនួននាពេលថ្មីៗ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនដែលបានអានព័ត៌មាននានាត្រឹមតែចំណងជើង ហើយ​ចោទប្រកាន់ ក្រសួងកសិកម្មថា បន្ទោសប្រជាកសិករដែលប្រមូលផលស្រូវស្របពេលគ្នា ជាហេតុធ្វើ​ឱ្យស្រូវធ្លាក់ថ្លៃ។

ដើម្បីដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃនៅក្នុងរដូវប្រមូលផល ​កញ្ញា​ បានគូសបញ្ជាក់ថា វាជា​ការងារ​ដែលលំបាកនឹងត្រូវប្រើពេលយូរ.. នេះគឺជាការងារលំបាក ​និងត្រូវប្រើពេលយូរ ប៉ុន្តែជាការងារដែល​ចាំបាច់​ត្រូវតែធ្វើ ហើយអ្នកចាប់ផ្តើមមុនគេ នឹងទទួលបានផលមុនគេដែរ។

កញ្ញា បញ្ជាក់ថា «ក្រសួងកសិកម្មកំពុងតែបំពេញការងារ និងបន្តការងាររបស់ខ្លួនប្រកប​ដោយការ​ទទួលខុសត្រូវខ្ពស់​ និងសូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្មដំណាំស្រូវ ត្រៀមខ្លួន​ចូលរួមអនុវត្តការងារក្នុងទម្រង់ថ្មីដែលនឹងផ្តល់ផលប្រយោជន៍រួមដល់យើងទាំងអស់គ្នា»។

អ្នកនាំពាក្យរូបនេះ ​ឲ្យដឹងថា បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចុះថ្ងៃទី១៥ ខែវិច្ឆិកា ក្រសួងបាន​បញ្ជាក់ច្បាស់លាស់ណាស់ថា​ ការធ្លាក់ចុះនៃថ្លៃស្រូវ កើតឡើងជារៀងរាល់ឆ្នាំ ចាប់ពីដើម​ខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ ព្រោះវាជារដូវប្រមូលផលរបស់បង​ប្អូន​ប្រជា​កសិករ។​ នេះជាកត្តាសត្យានុម័តដែលមិនអាចប្រកែកបាន ហើយវាពុំមែនជាកំហុសរបស់​ប្រជា​កសិករទាល់តែសោះនៅពេលដែលដំណាំស្រូវរបស់លោកដល់ពេលប្រមូលផល និងត្រូវតែប្រមូលផល​ឱ្យទាន់សភាពការណ៍។

កញ្ញា សង្កត់ធ្ងន់ថា វិធានការឆ្លើយតបបន្ទាន់ គឺជាការ «ស្វែងរកទីផ្សារ» ជូនដល់ប្រជាកសិករដែល​រងផល​ប៉ះពាល់ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធបំផុតជាមួយគ្រប់​ភាគីពាក់ព័ន្ធទាំងអស់នៅ​ក្នុង​វិស័យស្រូវអង្ករ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអនុញ្ញាតបន្ថែមថវិកាដល់ធនាគារ​អភិវឌ្ឍន៍ជនបទ ដើម្បីជួយផ្តល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ឱ្យទិញស្រូវប្រជាកសិករទាន់​ពេលវេលា​ប្រមូលផល ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជាដែលបានសហការគ្នា​ប្រមូលទិញ​យ៉ាង​សស្រាក់សស្រាំក្នុងតម្លៃដែលអាចទទួលយកបាន។ លើសពីនេះនៅមិនទាន់និយាយដល់ កង​កម្លាំងយោធា ​ដែលបានចំណាយកម្លាំងចូលរួមជួយលើកដាក់ស្រូវបងប្អូន​ប្រជាកសិករពេល​កំពុងប្រមូលលក់​ នៅខេត្តបន្ទាយមានជ័យ ​ខេត្តព្រះវិហារ និងខេត្តដទៃទៀតផងទេ។

យ៉ាងណាក៏ដោយ នៅក្នុងឆ្នាំនេះ ចាប់តាំងពីថ្ងៃទី១៥ ខែវិច្ឆិកាមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចុះដោះស្រាយបញ្ហានេះជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ តាមរយៈការ​សម្របសម្រួលការទិញដូរស្រូវរវាងរោងម៉ាស៊ីនកិនស្រូវ និងប្រជាកសិករ ក្នុងតម្លៃសមស្រប​មួយដែលអាចទទួលយកបានពីគ្រប់ភាគី។

កញ្ញា បន្តទៀតថា កន្លងមក ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា ធ្លាប់បានពន្យល់អំពីបញ្ហានេះរួចមកហើយថា ដំណោះស្រាយចំពោះវិស័យកសិកម្ម គឺទាមទារឱ្យសម្លឹងមើល​ទាំងមូលនិងឱ្យបានគ្រប់ជ្រុងជ្រោយ មិនមែនមើលត្រឹមតែផ្នែកណា​មួយ​នោះទេ។ ចំពោះដំណោះស្រាយទៀតសោត គឺត្រូវតែជាដំណោះស្រាយដែលមានការចូលរួម​ពីគ្រប់ភាគីពាក់ព័ន្ធ។

កញ្ញា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ​ បានប្រមូលទិញស្រូវពីប្រជាកសិករបានជាង១៥ម៉ឺនតោនរួចមកហើយ ខណៈទិន្នផល​ស្រូវដែល​នៅសស់មិនទាន់ដល់ពេលប្រមូលផល មានចំនួនប្រមាណ២០ភាគរយ​នៅ​ខេត្តបាត់ដំបង និងជាង ៥០ភាគរយនៅខេត្តបន្ទាយមានជ័យ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm