ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យបន្តបិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ និងតំបន់មរណីយដ្ឋានទេសចរណ៍ទាំងអស់នៅទូទាំងប្រទេសរយៈពេល ៨ថ្ងៃបន្ថែមទៀត។
វិធានការបន្តបិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ និងតំបន់ទេសចរណ៍ទាំងអស់នេះ ត្រូវបានធ្វើឡើងដោយសេចក្ដីសម្រេចដែលចេញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមេសានេះ។
ក្នុងសេចក្ដីសម្រេចនេះ ការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ និងតំបន់ទេសចរណ៍ទាំងអស់ ត្រូវបិទបន្តទៀតរយៈពេល ៨ថ្ងៃចាប់ពីថ្ងៃទី២១ រហូតទៅដល់ថ្ងៃទី២៨ ខែមេសា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យបិទការធ្វើដំណើរឆ្លងខេត្ត និងតំបន់ទេសចរណ៍រយៈពេល ២សប្ដាហ៍ម្ដងរួចមកហើយចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសានេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដាក់ចេញវិធានការទាំងពីរនេះ បន្ទាប់ពីមើលឃើញកំណើននៃករណីឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេស ដែលបានកើនឡើងរហូតដល់ ៥ ៧៧១ករណីហើយនៅត្រឹមថ្ងៃនេះ៕