លោក ហ៊ុន ម៉ាណែត៖ ស.ស.យ.ក គប្បីបន្តជំរុញ​ស្មារតី​សេ្នហាជាតិ​មាតុភូមិ​របស់​យុវជន​ឱ្យមាន​ភាពប្រាកដនិយម

2022/11/28 06:03:01 pm        1.0 K

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងថា ស.ស.យ.ក គឺជាវេទិកាទូលំទូលាយ និងជាអង្គការយុវជន​ដ៏ធំមួយ​ដែល​អនុញ្ញាត​ឱ្យ​គ្រប់​កោសិកា នៃ​សង្គមកម្ពុជា អាចចូលរួមដោយមិនប្រកាន់និន្នាការក្នុងកិច្ចការងារស្ម័គ្រចិត្ត ដើម្បី​សម្រេច​បាន​នូ​​វ​ចក្ខុវិស័យរួមសម្រាប់កម្ពុជា ដូច្នេះហើយស.ស.យ.ក គប្បីបន្ត​ជំរុញ​ស្មារតី​សេ្នហា​ជាតិ​មាតុភូមិ​របស់យុវជនឱ្យមានភាពប្រាកដនិយមបន្ថែមទៀតផងដែរ។

ថ្លែង​ក្នុង​ពិធីបិទ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​រប​ស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញនេះ លោកហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា«សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាវេទិកាទូលំទូលាយ និងជា​អង្គការយុ​វជន​ដ៏​ធំមួយ​ដែល​អនុញ្ញាត​ឱ្យ​គ្រប់កោសិកានៃសង្គមកម្ពុជា អាចចូលរួមដោយ​មិន​ប្រកាន់​និន្នាការ​ក្នុង​កិច្ច​ការងារ​ស្ម័គ្រ​ចិត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមសម្រាប់កម្ពុជា។មួយវិញទៀត វេទិកាមួយ​នេះ​ក៏​បាន​ផ្តល់​ឱកាសដល់​យុវជនជំនាន់ក្រោយក្នុងការកសាងសមត្ថភាព តាមរយៈការចូលរួម​ធ្វើ​ការងារ​ជា​ក្រុម ទាំងក្នុងវិស័យនយោបាយ វប្បធម៌ មនុស្សធម៌ ដោយ​បាន​ផ្សារ​ភ្ជាប់​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​គោល​នយោបាយ របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះផងដែរ»។

ជាមួយ​គ្នា​នោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្តក្នុងការបន្តស្មារតី ឆន្ទៈ និង​សកម្មភាព​ដ៏​ថ្លៃថ្លានេះ ដែលជាមូលដ្ឋានប្រកបដោយឥទ្ធិពលជាវិជ្ជមាន ក្នុងការអប់រំផ្នត់គំនិត និង​ឥរិយាបទ​របស់​យុវជន ដើម្បីឱ្យក្លាយជាប្រជាពលរដ្ឋល្អក្នុងសង្គម និងមាន​សមត្ថភាព​ស័ក្តិសម​ជា​ធនធាន​បន្តវេនយ៉ាងសំខាន់សម្រាប់ជាតិទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ក្រោមបាវចនា «ខែ្មរ​តែមួយ អនាគតតែមួយ»  និង «ខ្មែរធ្វើបាន»ជាដើម។

នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមអំពាវ​នាវ​ដល់​ក្រុម​គ្រួសា​រ​ស.ស.យ.ក ទាំង​អស់​បន្តយកចិត្តទុកដាក់លើទិសដៅការងារសំខាន់ៗជាអាទិភាពមួយចំនួនផងដែរ ដូចជា​ការ​ពង្រឹង និងពង្រីកខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ, ការកសាង​ចលនា​យុវជន​ឱ្យ​ចូលរួម​អភិវឌ្ឍសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ ប្រក​ប​ដោយ​គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងសុខភាព​កាយ​សម្បទា​រឹងមាំ​ជា​ដើម។ 

លោក​បណ្ឌិត ក៏បានប្រាប់​ ស.ស.យ.ក ផង​ដែរ​ «សូមបន្ត​ជំរុ​ញ​ស្មារតី​សេ្នហា​ជាតិ​មាតុ​ភូមិ​របស់​យុវជន​ឱ្យ​មានភាពប្រាកដនិយម មានទឹកចិត្តទូលំទូលាយ ស្វាហាប់ ហ្មត់ចត់ និងអភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួនជាប្រចាំដោយប្រកាន់យកអភិក្រម «ការសិក្សាពេញមួយជីវិត» ដើម្បីអាច​បំពេញ​ការងារ​ប្រកប​ដោយវិជ្ជាជីវៈ និងចូលរួមបំផុសទឹកចិត្ត​ស្មារតី​ដល់​យុវជន​ដទៃ​ទៀត​ក៏ដូចជាសាធារណជន ឱ្យស្រលាញ់ជាតិមាតុភូមិ វប្បធម៌សន្តិភាព ការផ្សព្វ​ផ្សាយ​អំពី​អត្ត​សញ្ញាណ​ជាតិ គុណតម្លៃជាតិ ការលើកស្ទួយសម្រស់កម្ពុជា និងកិត្យានុភាពជាតិ។ លើសពីនេះ ក៏សូម​បន្តបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងល្អជាមួយអង្គការយុវជន និងយុវជន​បណ្តា​ប្រ​ទេសនានាលើសកលលោកផងដែរ ដើម្បីលើកកម្ពស់សន្តិភាព និងវិបុល​ភាព​សាកល​ផង​ដែរ​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        62
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        95
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm