ការប៉ះទង្គិច​គ្នា​កើតឡើង ខណៈ​នគរបាល​រុះរើ​ជំរំ​ជនអន្តោប្រវេសន៍​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​កជាប់​អាមេរិក​

2022/11/28 06:28:44 pm        546

​ម៉ិកស៊ិក៖ មន្ត្រី​ក្នុង​តំបន់​ម្នា​ក់បាន​និយាយថា នគរបាល​ម៉ិ​ក​ស៊ិ​ក​បាន​រុះរើ​ជំរំ​ជនអន្តោប្រវេសន៍​មួយ​កន្លែង ដែល​បាន​បង្កើត​ឡើង​នៅ​ចំហៀង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ជាប់​ជាមួយ​ព្រំដែន​អាមេរិក​កាលពី​ថ្ងៃ​អាទិត្យ ​សម្រាប់​មូលហេតុ​សន្តិសុខ​។

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ក្រុម​ទី​ភ្នាក់ងារ​នគរបាល​បង្ក្រាប​កុបកម្ម​បាន​ចូល​ទៅ​ក្នុង​ជំរំ បង្កើត​ឡើង​ដោយ​ជនអន្តោប្រវេសន៍​ប្រមាណ ​៦០០​នាក់​ភាគ​ច្រើន​មកពី​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​នៅ​ក្នុង​ទីក្រុង Ciudad Juarez ក្បែរ​ទន្លេ Bravo និង​ក្បែរ​របង​ព្រំដែន​សហរដ្ឋអាមេរិក​។ ភាព​តានតឹង​បាន​កើន​ឡើង នៅ​ពេល​ក្រុម​មន្ត្រី​បាន​បង្ខំ​ក្រុម​ជនអន្តោប្រវេសន៍​ឲ្យ​ចាកចេញ​កំពុង​ប្រឈម​នឹង​ពួកគេ និង​ទាញ​ជំរំ​តង់​ពួកគេ​បោះចោល​។ ជំរំ​តង់​មួយ​ចំនួន​បាន​ភ្លើង​ឆេះ​អំឡុង​ប្រតិបត្តិ​ការ​រុះរើ​ ដោយ​ក្រុម​មន្ត្រី​នគរបាល​រុញ​ពួកគេ​ចូល​ទន្លេ​នៅ​ក្បែរ​នោះ​ដើម្បី​ពន្លត់ភ្លើង​។ ប្រធាន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ទីក្រុង Ciudad Juarez លោក Santiago Gonzalez បាន​និយាយថា សកម្មភាព​នេះ​ក្នុង​គោលបំណង​ការពារ​សន្តិសុខ​របស់​ក្រុម​ជនអន្តោប្រវេសន៍ ខណៈ​មាន​ហានិភ័យ​បង្កឡើង​ដោយ​ភ្លើង​ឆេះ លង់ទឹក និង​ត្រជាក់​ស្លាប់​ជាដើម​។

​វិទ្យាស្ថាន​ទេសន្តរប្រវេសន៍​ជាតិ (INM) បាន​និយាយ​កាលពី​ចន្ទ​ ទី​២១ ខែ​វិច្ឆិកា​កន្លងទៅ​ថា អាជ្ញាធរ​ម៉ិ​ក​ស៊ិ​ក​បាន​ឃុំខ្លួន​ជនអន្តោប្រវេសន៍​ជាង ១៦.០០០​នាក់​ក្នុង​រយៈពេល​ ៤​ថ្ងៃរួម​ទាំង​ជនជាតិ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ជិត ៥.០០០​នាក់។ ភាគច្រើន​នៃ​ជនអន្តោប្រវេសន៍​មកពី​បណ្ដា​ប្រទេស​នៅ​អាមេរិក​កណ្ដាល និង​ខាងត្បូង រួមទាំង​ជនជាតិ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ចំនួន ៤.៩៦៨​នាក់, ហ្គា​តេ​ម៉ា​ឡា​ចំនួន ២.៩៨៧​នាក់, នី​កា​រ៉ា​ហ្គ័​រ​ចំនួន​ ១.៣១១​នាក់​ និង​អេ​ក្វា​ឌ័​រ​ចំនួន ១.២៨៥​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1097
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        541
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm