World Bank៖ ជំងឺរាតត្បាត បំផ្លាញវឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ

2022/11/28 07:10:22 pm        471

ភ្នំពេញ៖ របាយការណ៍មួយដែលចេញផ្សាយដោយធនាគារពិភពលោក ដែលBTV ទទួលនៅថ្ងៃទី២៨ ខែវិច្ឆិកានេះបង្ហាញថា អត្រាភាពក្រីក្រនៅកម្ពុជា បាន​ធ្លាក់​ចុះ​​សឹងតែពាក់​កណ្តាល​ក្នុង​ចន្លោះឆ្នាំ២០០៩ ​និងឆ្នាំ២០១៩ ​ប៉ុន្តែដោយការរាតត្បាតជំងឺកូវីដ-១៩ ​បានធ្វើឱ្យ​អត្រាភាពក្រីក្រនេះ​បាន​កើន​ឡើងវិញក្នុងពេលថ្មីៗនេះ។

របាយការណ៍វាយតម្លៃភាពក្រីក្រក្រោមចំណងជើង “ស្តារសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាព​បរិយាបន្ន​និងភាពធន់ជាងមុន” របស់ធនាគារពិភពលោក ​បានឱ្យដឹងថា ​នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ២០១៩/២០២០ ​អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិត​ ៣៣,៨% មកនៅត្រឹម ១៧,៨% ដោយជួយឱ្យប្រជាជនកម្ពុជាជិត​ ២លាននាក់បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែ ចាប់​តាំងពីឆ្នាំ២០២០មក អត្រានេះបានកើនឡើង ២,៨ភាគរយ ​ដែលមានន័យថា ប្រជាជន​ប្រហែល ៤៦០ ០០០នាក់បានធ្លាក់ទៅស្ថិតនៅក្រោមកម្រិតប្រាក់ចំណូល​នៃភាពក្រីក្រវិញ។

ចន្លោះឆ្នាំ២០០៩​ ដល់ឆ្នាំ២០១៩ ជា​ទសវត្សរ៍​ដែលប្រទេសកម្ពុជាទទួលបានកំណើន​សេដ្ឋកិច្ចឥត​ឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាង​ទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាង​ឆាប់រហ័ស ​រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនា​សម្ព័ន្ធ ​បាននាំឱ្យមានការកើនឡើងប្រាក់ឈ្នួល និង​កម្រិត​ជីវភាព​រស់នៅកាន់តែប្រសើរ។

របាយការណ៍បានរកឃើញថា ការកើនឡើងប្រាក់ចំណូលមិនមែនកសិកម្ម ជាឧទាហរណ៍ នៅក្នុងវិស័យទេសចរណ៍ កាត់ដេរ និងសំណង់ មានចំណែកធំក្នុងការកាត់បន្ថយភាពក្រីក្រ។

កំណើនដែលនាំមុខដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជារចនា​សម្ព័ន្ធ​ឆ្ពោះទៅរកវិស័យមានផលិតភាពកាន់តែខ្ពស់ ជួយបង្កើតបានការងារដែលមានប្រាក់ខែកាន់​តែ​ប្រសើរ​នៅក្នុងផ្នែកផលិតកម្ម និងផ្នែកសេវាកម្ម។

កម្មករមានលទ្ធភាពផ្លាស់ចេញពីវិស័យ​កសិកម្ម​ដែលមានប្រាក់កម្រៃទាប ទៅធ្វើការនៅតាមវិស័យ​ដែល​មានប្រាក់​កម្រៃខ្ពស់ជាង ​និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។

ទន្ទឹមគ្នានេះដែរ លក្ខខណ្ឌជីវភាព និងលទ្ធភាពទទួលបានសេវាមូលដ្ឋាន មានដូចជា អគ្គិសនី ការ​ផ្គត់ផ្គង់ទឹកស្អាត ​អនាម័យ សុខភាព​ និងការអប់រំជាដើម មានភាពប្រសើរឡើងសម្រាប់​មួយភាគធំ​នៅក្នុងចំណោមប្រជាជនទូទៅ។

ការកែលម្អនៃស្ថានភាពនេះបានធ្វើឱ្យគម្លាតរវាងស្តង់ដាជីវភាព​របស់គ្រួសារនៅទីជនបទ និង​នៅទីប្រជុំជន រួមតូចជាងមុន។

របាយការណ៍នេះ លើកអនុសាសន៍ថា កម្ពុជា គួរពិចារណាលើអន្តរាគមន៍ផ្នែកគោល​នយោបាយ​មួយ​ចំនួន​ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយ​បរិយាបន្ននិងធន់ជាងមុន ពីការ​ប៉ះទង្គិច​របស់ជំងឺរាតត្បាតនិងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។

អន្តរាគមន៍ទាំងនោះអាចរួមមាន ​ការផ្ទេរសាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារ​សង្គម និងការវិនិយោគលើវិស័យសុខាភិបាល ​និងការអប់រំ ជាដើម៕ អត្ថបទ៖ សន រ៉ាឌី


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm