មហាផ្ទៃ​ឈ្នះ​មេដាយមាស ៦​គ្រឿងលើ ៧​វិញ្ញាសា​ក្នុង​ការ​ប្រកួត​សូ​ហ្វ​តិ​ន្នី​ស​នៃ​កីឡា​ជាតិ​លើក​ទី​៣

2022/11/28 07:12:07 pm        178

​សូហ្វតិន្នីស៖ ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​សនៃ​កីឡា​ជាតិលើក​ទី​៣ បានបញ្ចប់​ដោយ​ជោគជ័យ ដោយ​ក្រុម​អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ​ដណ្ដើមបាន​មេដាយមាស​ស្ទើរ​គ្រប់​វិញ្ញាសា ពោលគឺ​ឈ្នះ​មេដាយ​មាស ៦​គ្រឿងលើ ៧​វិញ្ញាសាឈរ​ចំណាត់ថ្នាក់​លេខ​១។​

​យោង​តាម​របាយការណ៍​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ការប្រកួត​នេះ​មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៨១​នាក់​មកពី ៧​ក្រសួង និង​ខេត្ត​ដែល​ធ្វើការ​ប្រកួត​រយៈពេល ៥​ថ្ងៃពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកានៅ​ទីលានកីឡា​សូ​ហ្វ​តិ​ន្នី​ស​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។​ ​ជា​លទ្ធផល​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេ រួមមាន​មេដាយមាស ៦ និង​សំរឹទ្ធ ១ ខណៈ​ខេត្ត​ត្បូងឃ្មុំឈ្នះ​មេដាយមាស ១ និង​សំរឹទ្ធ ២ ឈរ​លេខ​២។ រីឯ​ខេត្តកណ្ដាលឈ្នះ​មេដាយប្រាក់ ៣ និង​សំរឹទ្ធ ១ ឈរ​លេខ​៣, ក្រសួងការពារជាតិឈ្នះ​មេដាយប្រាក់ ២ ឈរ​លេខ​៤, ខេត្តកំពង់ស្ពឺឈ្នះ​មេដាយប្រាក់ ១ និង​សំរឹទ្ធ ២ ឈរ​លេខ​៥, ខេត្តព្រៃវែងឈ្នះ​មេដាយប្រាក់ ១ ឈរ​លេខ​៦ និង​ខេត្តកំពង់ឆ្នាំងឈ្នះ​មេដាយ​សំរឹទ្ធ ១ ឈរ​លេខ​៧។​

​ឯកឧត្តម សរ សិទ្ធ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​ជួយ​ការងារ​ដឹកនាំ​អគ្គលេខាធិការដ្ឋាននៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរការ​ប្រកួត​រយៈពេល ៥​ថ្ងៃ​កន្លងមក ហើយ​ឯកឧត្តម​បាន​ជំរុញ និង​លើកទឹកចិត្តថ្នាក់ដឹកនាំ មន្ដ្រី​បច្ចេកទេស និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យនៃ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ៕ ​អត្ថបទ៖ លី ឈុន​ឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm