ឯកឧត្តម អ៊ី ឈាន ណែនាំកងកម្លាំងការពារព្រំដែនមិនត្រូវគំរាមកំហែងពលករឆ្លងដែនមកពីថៃ

2021/04/27 09:59:58 am        117

ប៉ៃលិន ៖ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានណែនាំកងកម្លាំងការពារព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ជាប់ខេត្តចាន់បុរី ប្រទេសថៃ មិនត្រូវគំរាមកំហែងពលករឆ្លងដែនពីប្រទេសថៃជាដាច់ខាត ដោយត្រូវជួយសម្របសម្រួលពួកគេឲ្យបានពិនិត្យសុខភាព និងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិរួមដំណើរដោយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត កាលពីម្សិលមិញបានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងការពារព្រំដែន ដែលក្នុងឱកាសនេះឯកឧត្តម អ៊ី ឈាន បានថ្លែងការកោតសរសើរចំពោះការលះបង់របស់កងកម្លាំងជួរមុខនេះ ដែលជាការលះបង់ដ៏ធំធេង សម្រាប់ជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល និងបានជំរុញលើកទឹកចិត្តបន្ថែមទៀតដល់កម្លាំងទាំងអស់ឱ្យបន្តមានស្មារតីមោះមុត មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ឲ្យក្លាយទៅជាសាច់ឈាមតែមួយ។

ឯកឧត្តមបន្តថា ទោះបីនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនកំពុងមានការឆ្លងរាលដាលជំងឺកូវីដ១៩ ប៉ុន្តែបើនៅមានពលករទើបត្រឡប់មកពីប្រទេសថៃ ក្នុងអំពឡុងពេលនេះ កងកម្លាំងការពារព្រំដែនទាំងអស់ ត្រូវការពារសុខសុវត្ថិភាពពួកគេ មិនត្រូវគំរាមកំហែង បំភិតបំភ័យ ដោយឲ្យពួកគេឆ្លងដែនមកតាមសម្រួល រួចរាយការណ៍ទៅគ្រូពេទ្យជំនាញ ដើម្បីនាំពួកគេទៅ មណ្ឌលធ្វើចត្តាឡីស័ក ដែលបានរៀបចំរួច។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ក្រៅពីបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កងកម្លាំងទាំងបីប្រភេទ ជាកម្លាំងជួរមុខក្នុងការការពារបូរណភាពទឹកដី ថែរក្សាសន្តិសុខតាមជួរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានល្អប្រសើរ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែន និងការជួញដូរខុសច្បាប់។

ឯកឧត្តម អ៊ី ឈាន បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះកងកម្លាំងជួរមុខទាំងអស់ និងបានណែនាំដល់កងកម្លាំង ត្រូវរក្សាសុខភាពឲ្យបានល្អ ធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ដើម្បីកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងគ្រួសារ សហគមន៍ ដោយមិនដឹងខ្លួន ព្រោះមិនដឹងថា បេសកកម្មមួយនេះចប់នៅពេលណាឡើយ ពិសេសត្រូវអនុវត្ត ៣កុំ ៣ការពារ ៕

អត្ថបទ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm