ការ​តវ៉ា​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​ចិន​អំពាវនាវ​ឲ្យ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​វីរុស COVID-19

2022/11/28 07:41:18 pm        663

​ចិន៖ ប្រជាជន​ទីក្រុង​ប៉េកាំង​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​វិធានការ​រឹតត្បិត​ជំងឺ COVID-19 ដ៏​តឹងរ៉ឹង​របស់​ប្រទេស​ចិន​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ខណៈ​ការតវ៉ា​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន​។ ក្រុមបាតុករ​ពីរ​ក្រុម​ដែលមាន​មនុស្ស​យ៉ាងហោចណាស់ ១​ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ដងផ្លូវ​នៅ​រដ្ឋធានី​ប្រទេស​ចិនក្បែរ​ទន្លេ Liangma ដោយ​បដិសេធ​មិន​ព្រម​បំបែក​គ្នា​។​

​អ្នក​តវ៉ា​ម្នាក់​និយាយថា «​យើង​មិន​ត្រូវការ ការពិនិត្យ​ដ៏​ធំ​​​បែបនេះនៅ​បរិវេណ​ទាំងមូល ​ហើយ​វា​មិនចាំបាច់​ត្រូវមាន​ភាព​ល្អិតល្អន់​ពេក​នោះទេ​»​។ ការមិន​ស្តាប់បង្គាប់​របស់​ប្រជាជន​គឺ​មិន​ធ្លាប់មាន​ពីមុនមក​នោះទេ ​នៅ​ប្រទេស​ចិនដីគោក ចាប់តាំងពី​ប្រធានាធិបតីលោក Xi Jinping ឡើងកាន់​តំណែង​ក្នុង​រយៈពេល ១​ទសវត្សរ៍​កន្លងទៅនេះ ខណៈ​ការខកចិត្ត​កើនឡើង​ជុំវិញ​ការចុះហត្ថលេខា​លើ​គោលនយោបាយ​គ្មាន​វីរុស​ COVID (Zero-Covid) រយៈពេល​ជិត ៣​ឆ្នាំ​មក​នេះ​។ ​ចំណែក​នៅ​ទីក្រុង​សៀង​ហៃ កាលពី​ថ្ងៃអាទិត្យនគរបាល​បាន​ឃុំខ្លួន​បាតុករ ខណៈ​មាន​ការតវ៉ា​ជុំវិញ​វិធានការ​រឹតត្បិត​ជំងឺ COVID-19 តឹងរ៉ឹង​របស់​ប្រទេស​ចិន​បាន​ផ្ទុះឡើង​ចូលដល់​ថ្ងៃទី​៣ ហើយ​បាន​រីក​រាលដាល​ដល់ទី​ក្រុង​នានា​។

ក្រុមអ្នកតវ៉ាត្រូវបាន​គេ​ឃើញ​ប្រមូល​ផ្តុំគ្នា​នៅតាម​ដងផ្លូវ​ទីក្រុង​សៀង​ហៃ និង​ច្រៀង​ចម្រៀង​ជាតិ​។ នៅក្នុង​ទីក្រុង​សៀង​ហៃ នគរបាល​ត្រូវបាន​ដាក់ពង្រាយ​យ៉ាងច្រើន​នៅលើ​ផ្លូវ Wulumuqi ជា​កន្លែង​ដែលមាន​ដុត​ភ្លើងទៀន​មុនពេល​ប្រែ​ក្លាយទៅជា​ការតវ៉ា​។ កាលពី​ល្ងាច​ថ្ងៃអាទិត្យ មនុស្ស​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​តំបន់​នេះ ដែល​មួយចំនួន​បាន​រុញច្រាន​នគរបាលដែល​ព្យាយាម​បំបែក​ពួកគេ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm