ឯកឧត្តម អៀង មូលី៖ កម្ពុជានៅតែជាប្រទេសឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍

2022/11/28 09:20:16 pm        1.2 K

ភ្នំពេញ៖ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រី្ត និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២២នេះថា ព្រះរាជាណាចក្រកម្ពុជា នៅតែជាប្រទេសឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។

ឯកឧត្តម ទេសរដ្ឋមន្រី្ត បានបន្តទៀតថា ជាទិដ្ឋភាពរួម យើងពិនិត្យទៅឃើញថាប្រទេសកម្ពុជា នៅតែឈានមុខ គេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ ដោយសារនៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ការវាយតម្លៃរបស់អង្គការ UNAID (យូអ៊ិនអេដ) បានសំគាល់ថានៅលើគោលដៅ៩៥-៩៥-៩៥ ចង់បង្ហាញថា ​អ្នកផ្ទុកមេរោគអេដស៍៩៥% បានដឹងថា​ខ្លួនឯងមានផ្ទុកមេរោគអេដស៍ ​ហើយដឹងថាខ្លួនឯងបានផ្ទុកមេរោគអេដស៍ បានទៅទទួលសេវាព្យាបាល៩៥%។ ​ហើយក្រោយដែលបានទទួលសេវាព្យាបាលរួចហើយ និង​ពិនិត្យទៅមើល​ឃើញគ្រាប់ មេរោគ ដែលនៅក្នុងខ្លួននោះទាបបំផុត៩៥%។ នេះជាគោលដៅរបស់​អង្គការសហប្រជាជាតិដែលបានកំណត់៩៥-៩៥-៩៥ សម្រាប់ទូទាំងពិភពលោក។

ឯកឧត្តម អៀង មូលី ទេសរដ្ឋ​មន្ត្រី បានបញ្ជាក់ទៀតថា​ ដើម្បីលុបបំបាត់ជំងឺអេដស៍ រដ្ឋាភិបាល​បានដាក់ចេញគោលនយោបាយ ប្រឹងបន្តទៅទៀតក្នុងការបង្ការ កុំឲ្យមានការរីករាលដាល​មេរោគ​អេដស៍។ យើងទាំងអស់គ្នា ក៏បានដឹងផងដែរថា ទិសដៅមុខសញ្ញាដែលត្រូវពង្រឹងកម្មវិធីបង្ការនេះ គឺយុវវ័យ ដែលមានអាយុភាគច្រើនក្រោម៣០ឆ្នាំ​ គឺមនុស្សប្រុស រួមភេទជាមួយមនុស្សប្រុស ដែលមានការឆ្លងមេរោគអេដស៍ខ្លាំង។

ទន្ទឹមនឹងនេះ ឯកឧត្តម អៀង មូលី ក៏សូមអំពាវនាវដល់អង្គការដៃគូអន្តរជាតិ-សូមជួយគាំទ្រការ​ពង្រឹង​ប្រព័ន្ធជាតិ តាមរយៈការបន្តផ្តល់ជំនួយហិរញ្ញវត្ថុ ​និងបច្ចេកទេសក្នុងការឆ្លើយតប នឹង​រោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេស ​ក្រោមការដឹកនាំសម្របសម្រួលរបស់អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ ក៏សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើការរួមគ្នាជាពហុវិស័យ ​សហការយ៉ាង​ជិតស្និទ្ធ​ជាមួយកាកបាទក្រហមកម្ពុជា អង្គការមិនមែន​រដ្ឋាភិបាល​ សង្គមស៊ីវិល វិស័យឯកជន ​អ្នកផ្ទុកមេរោគអេដស៍​ ក្រុមប្រជាជនគន្លឹះ ​និងសហគមន៍ ដើម្បី​លុបបំបាត់ ​ការចម្លងរោគអេដស៍ ​និងយកជ័យជម្នះ​លើ​មេរោគអេដស៍ឲ្យ​បានតាម​កាល​កំណត់៕អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm