កូរ៉េខាងជើង​មាន​ផែនការ​ក្លាយ​ជា​កងកម្លាំង​នុយក្លេអ៊ែរ​មាន​ឥទ្ធិពល​បំផុត​លើ​ពិភព​លោក​

2022/11/28 09:45:41 pm        680

​កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង​លោក Kim Jong Un មាន​ផែន​ការ​កសាង​កម្លាំង​នុយក្លេអ៊ែរ​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​។ ​ទីភ្នាក់ងារសារព័ត៌ មាន​នេះ​បាន​រាយការណ៍​ថា គោលដៅ​ចម្បង​នៅ​ពីក្រោយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ គឺ​ត្រូវមាន​កម្លាំង​ពេញ​លេញ​ដែល​មិន​ធ្លាប់មាន​ក្នុង​សតវត្សរ៍​នេះ​។

លោក Kim បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ ជា​ផ្នែក​មួយ​នៃ​បទបញ្ជា​ជំរុញ​ដល់​មន្ត្រី​យោធា​ជាច្រើន​នាក់​។ បទបញ្ជា​នេះ​ធ្វើឡើង​បន្ទាប់ពី​អ្វីដែល​ប្រទេស​កូរ៉េខាងជើង​បាន​និ​យាយថា ​ជាការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប (ICBM) ប្រភេទ​ថ្មីកាលពី​ថ្ងៃទី​18 ខែវិច្ឆិកា​។​ ​យោងតាម​សារព័ត៌មាន KCNA បាន​ឲ្យ​ដឹងថា​ មី​ស៊ី​ល​នេះ​ជា​ប្រភេទ​មី​ស៊ី​ល Hwaseong-17 ជា​គ្រាប់រ៉ុក្កែត​ដ៏​ធំ​មាន​សមត្ថភាព​នាំយក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ​ទៅដល់​ដីគោក​របស់​សហរដ្ឋ អាមេរិក​។ លោក Kim បាន​កោតសរសើរ​មន្ត្រី​ដែល​បាន​ផលិត​មី​ស៊ី​ល​ថ្មី​នេះ នៅក្នុង​ការ​ថ្លែង​របស់លោក​។

លោក​បានចាត់ទុក​មី​ស៊ី​ល​នេះ​ថា​ជា «​អាវុធ​យុទ្ធសាស្ត្រ​ខ្លាំង​បំផុត​លើ​ពិភពលោក​» និង​បាន​និយាយថា វា​បង្ហាញ​ការឈាន​ឆ្ពោះទៅមុខ​ដ៏​អស្ចារ្យ​ ក្នុងការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​នៃ​ការបំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ នៅលើ​មី​ស៊ី​ល​បាលី​ស្ទីក​។ ដោយមាន​ការអភិវឌ្ឍ​ន៍​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប (ICBM) ថ្មី​នេះ លោក Kim បាន​និយាយថា ប្រទេស​កូរ៉េខាងជើង​បានបង្ហាញ​ដល់​ពិភពលោក​នូវអនាគត​ដ៏​មាន​ទំនុកចិត្ត និង​ជោគជ័យ​នៃ​រដ្ឋ​របស់​យើង ដោយ​កំពុង​ឈានឆ្ពោះ​ទៅរក​គោលដៅ​នៃ​ការកសាង​កងទ័ព​ដ៏​រឹងមាំ​បំផុត​របស់​ពិភពលោក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm