អភិបាលខេត្តបាត់ដំបង ចុះពិនិត្យការស្ដារដំណាំស្រូវរបស់ប្រជាកសិករក្រោយទឹកជំនន់ស្រក

2022/11/28 10:28:28 pm        793

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលការបង្កបង្កើនផល និងស្ដារឡើងវិញនូវដំណាំស្រូវរបស់ប្រជាកសិករ នៅក្នុងស្រុកថ្មគោល និងស្រុកបវេល ក្រោយទឹកជំនន់បាននិងកំពុងស្រកចុះ។

សូមរំលឹកថា ប្រជាកសិកររងគ្រោះដោយទឹកជំនន់ក្នុងខេត្តបាត់ដំបង​ ចំនួន១២ ៤៥៤គ្រួសារ​បាន​ទទួលពូជស្រូវពីរាជរដ្ឋាភិបាលសម្រាប់ស្ដារឡើងវិញ លើផ្ទៃដីខូចខាត ១២ ៤៥៤ ហិកតា។

ថ្លែងក្នុងឱកាសចុះពិនិត្យការស្ដារដំណាំស្រូវ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ពូជស្រូវដែល​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​បាន​ផ្តល់​ជូន​បងប្អូនកសិករដែលរង​គ្រោះដោយ​ជំនន់ទឹកភ្លៀង​កន្លងមក ​ពិតជាមានដំណុះល្អស្ទើរតែ១០០%។

ប្រជាកសិករ បានឱ្យដឹងថា​ គ្រាប់ពូជស្រូវដែលរាជរដ្ឋាភិបាលផ្ដល់​ជូន​មាន​ដំណុះល្អ​ពោល ​គឺ​ដុះស្ទើរ១០០ភាគរយហើយការបង្កបង្កើនផលស្រូវប្រាំងឆ្នាំនេះ មានលក្ខណៈងាយស្រួល​ជាង​បណ្ដាឆ្នាំមុនៗ​ដោយសារកត្តាអាកាសធាតុអំណោយ​ផល​មាន​ភ្លៀងធ្លាក់​ច្រើនមាន​ទឹកធ្វើស្រែ​គ្រប់គ្រាន់។

គួរបញ្ជាក់ថា ផែនការស្ដារស្រូវប្រាំងក្នុងខេត្តបាត់ដំបង ​សរុបមានចំនួន​ ៣១ ៣៥៤ ហិកតា ក្នុងនោះ​ការស្ដារដោយប្រើពូជស្រូវរបស់ប្រជាកសិករផ្ទាល់ខ្លួនមានចំនួន ​១៨ ៩០០ ហិកតា និងផែនការស្តារ​ឡើងវិញ​ដោយពូជស្រូវដែលរដ្ឋាភិបាលផ្ដល់ជូនមានចំនួន ១២ ៤៥៤ ហិកតា៕អត្ថបទ៖ នឿត​ សុភ័ក្ត

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        68
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        109
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm