ភ្នំពេញ ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សព្វផ្សាយឱ្យដឹងថា តាំងពីឆ្នាំ២០១៣ មក អូស្រ្តាលីបានរួមចំណែកជាទឹកប្រាក់ចំនួន១៥លានដុល្លារ ដល់ការអនុវត្តនូវផែនការសកម្ម ភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។
ប្រភពដដែលឱ្យដឹងទៀតថា តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រ កបដោយនិរន្តរភាព និងសមធម៌ (ACCESS) យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងកិច្ចការនារីរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវការគាំទ្រ និងការផ្តល់សេវាសម្រាប់ជនរងគ្រោះដោ យអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារម្នាក់ នៅខេត្តសៀមរាប បានឱ្យដឹងថា៖«ខ្ញុំរីករាយណាស់ ដែ លករណីរបស់ខ្ញុំត្រូវបានដោះស្រាយ។ ខ្ញុំសូមលើកទឹកចិត្តដល់ស្រ្តីជាជនរងគ្រោះនៅសហគមន៍របស់ខ្ញុំ កុំនៅស្ងៀមស្ងាត់ពេលពួកគាត់ជួបបញ្ហា។ សូមស្វែងរកអ្នកផ្តល់សេវា ដែលអាចជួយ និងដោះស្រា យករណីនេះរហូតដល់បញ្ហាត្រូវបានដោះស្រាយ»៕ ដោយ៖ គង់ ឌិន
