សេចក្ដីព្រាង​ផែនការ​ជាតិ ស្ដីពី​សុវត្ថិភាព​ចរាចរណ៍ស្ថាប័ន​ពាក់ព័ន្ធ​ស្នើ​កំណត់​អាយុកាល​លើ​ការ​នាំចូល​រថយន្ត​

2022/11/28 05:57:59 pm        777

​ភ្នំពេញ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា បានឱ្យដឹងថា នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្តម ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុ​ប្រ​ធាន​អចិន្ដ្រៃយ៍ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ហៅ​កាត់​(​គ​.​ស​.​ច​.​គ​.) បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ឆ្លង​សេចក្ដីព្រាង​«​ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០២១-២០៣០» ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រ​ធា ន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​(​គ​.​ស​.​ច​.​គ​.)​។​

​លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ បានឱ្យដឹងថា ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ គឺជា​ផែនការ​សកម្មភាព​រយៈ​ពេល ១០​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០២១-២០៣០ គឺជា​ផែនការ​ជាតិ​ទសវត្សរ៍​សកម្ម ភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​២ បន្ត​ពីលើ​ក​ទី​១​ឆ្នាំ​២០១១ -២០២១ ដែល​បាន​អនុវត្ត​រួច​។​

​លោកជំទាវ​បន្តថា ផែនការ​ជាតិ​ទសវត្សរ៍​នេះ ក៏​ជា​ឧបករណ៍​ដើម្បី​រួមចំណែក​សម្រេច​ឱ្យបាន​ភាព​ជោ គ​ជ័យ ក្នុងការ​អនុវត្ត​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្របតាម​គោ​លន យោ​បាយ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​បានទទួល​ការឯកភាព​ពី​គណៈរដ្ឋមន្ត្រី​ក្នុងសម័យ​ប្រ ជុំ​ពេញ​អង្គនា​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៤​។

ផែនការ​នេះ​ក៏បាន​សម្របសម្រួល​ទៅតាម​ផែនការ​សកម្ម ភាព​សកល​របស់​អង្គការសហប្រជាជាតិ ដែល​ផ្អែក​តាមច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ស្របទៅនឹង​ការ​វិវឌ្ឍន៍​ជឿនលឿន​របស់​ជាតិ​លើ​គ្រប់​វិស័យ និង​ជាពិសេស​វិស័យ​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ច​រា ចរណ៍​ផ្លូវគោក​ដូចជា​៖ អត្រាកំណើន​ប្រជាជន កំណើនសេដ្ឋកិច្ច កំណើន​យានយន្ត ការអភិវឌ្ឍ​វិស័យ​ផ្លូវថ្នល់ ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​ផ្លូវគោក បទពិសោធន៍​ល្អៗ នៃ​វិធានការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់ និ ង​បញ្ហា​ប្រឈម​នានា ហើយ​ជាពិសេស ផែនការ​ជាតិ​ទសវត្សរ៍​សកម្មភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​២​នេះ គឺជា​ផែនទី​បង្ហាញផ្លូវ​ដ៏​សំខាន់ លើ​កិច្ចការ​ទប់ស្កាត់ និង​កាត់បន្ថយ​អ្នកស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ តាម​គោលដៅ​ដែល​បានកំណត់​។​

​ថ្លែង​ក្នុង​ពិធី​នោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តល់​នូវ​មតិយោបល់​សំដៅ​ចូលរួម​បន្ថែម​នូវ​អត្ថន័យ ក្នុង​សសរស្តម្ភ​ទាំង​៦ នៃ​ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២១-២០៣០ ដែល​រួមមាន​ដូចជា​៖ កំណត់​អាយុកាល​នៃ​ការ​នាំចូល​រថយន្ត​មួយ​ទឹក ជំរុញ​ការផ្លាស់ប្តូរ​ផ្លាកលេខ​ឡាន​ដែល​គ្មា ន QR Code ពង្រឹង​និតិ​វី​ធី​នៃ​ការប្រឡង​យក​បណ្ណ​បើកបរ ជំរុញ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី និង​ប ញ្ចូ​ល​ការងារ​កញ្ចប់​ថវិកា​ទាក់ទង​នឹង​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍ និង​បរិក្ខារ​ត្រូវ​បំពាក់​តាម​ថ្នល់ ក្នុង​ការលើក​គម្រោង​ថវិកា​ជួសជុល​ស្ថាបនា​ផ្លូវថ្នល់ នាពេល​អនាគត​ជាដើម​។​

​មានប្រសាសន៍​ក្នុង​ពិធី​នោះដែរ សម្តេច​ក្រឡាហោម ស ខេង បានបង្ហាញ​ការពេញចិត្ត​លើ​ផែនការ​ជា តិ ដែល​បានរៀបចំ និង​លើក​យកមក​បង្ហាញ​នេះ​។ សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍​បន្ថែមថា ដើម្បីឱ្យ​គម្រោង​ផែនការ​កាន់តែ​មាន​អត្ថន័យ​គ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ ដែលមាន​កត្តា​ចម្បងៗ​ដូចជា ជំរុញ​ការបង្កើត​ចំណត​សាធារណៈ និង​ឯកជន ជាពិសេស​តាម​ទីកន្លែង​ផ្តល់​សេវាកម្ម​នានា មា ន​ដូចជា ភោជនីយដ្ឋាន ហាង​លក់ទំនិញ​ជាដើម​។ មួយទៀត​ត្រូវ​ពិនិត្យ​លទ្ធភាព​លើ​ករណី​កំណត់​អាយុកាល​នៃ​រថយន្ត​មួយ​ទឹក​សម្រាប់​នាំចូល និង​កំណត់​អាយុកាល​នៃ​រថយន្ត​ដែល​អនុញ្ញាតឱ្យ​បើកបរ ព​ង្រឹ ង​សមត្ថភាព​មន្ត្រី​ជំនាញ​លើ​ការងារ​អនុវត្ត​ច្បាប់ រឹតបន្តឹង​ការផ្ទេរ​ក្របខណ្ឌ​ការងារ​ពី​មន្ត្រី​ស៊ីវិល​មកជា​កងកម្លាំង​សមត្ថកិច្ច និង​តម្រូវឱ្យ​មានការ​ធ្វើតេស្ត​សុខភាព ជាពិសេស​តេស្ត​រក​សារធាតុ​ញៀន មុន​ពេ ល​ចូល​បម្រើ​ការងារ និង​លើកកម្ពស់​សមត្ថភាព និង​គុណភាព ការប្រើប្រាស់​ឧបករណ៍ និង​បច្ចេក​វិ ទ្យា​ទំនើប​ក្នុងការ​អនុវត្ត​ច្បាប់ ដែល​វា​នឹងចូលរួម​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​កម្លាំង​មនុស្ស​ផងដែរ​៕ អត្ថបទ​៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

ក្រសួងការងារបានដោះស្រាយបញ្ចប់ការទាមទាររបស់បងប្អូនកម្មកររោងចក្រ ហេន ៧ ហ្គាម៉ិន ចប់សព្វគ្រប់ជាមួយការពេញចិត្ត ខណៈកម្មករនឹងចូលធ្វើការវិញនៅព្រឹកស្អែក
2026/03/11 08:09:22 pm        1
អ្នកនាំពាក្យ៖ កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ
2026/03/11 08:07:53 pm        1
ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័នផ្លូវជនបទ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស
2026/03/11 06:21:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ ជប៉ុននឹងបញ្ចេញប្រេងបម្រុងយ៉ាងឆាប់ នៅថ្ងៃចន្ទ

2026/03/11 08:15:56 pm
​ក្រសួងការងារបានដោះស្រាយបញ្ចប់ការទាមទាររបស់បងប្អូនកម្មកររោងចក្រ ហេន ៧ ហ្គាម៉ិន ចប់សព្វគ្រប់ជាមួយការពេញចិត្ត ខណៈកម្មករនឹងចូលធ្វើការវិញនៅព្រឹកស្អែក
2026/03/11 08:09:22 pm
​អ្នកនាំពាក្យ៖ កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ
2026/03/11 08:07:53 pm
​កងទ័ពអ៊ីរ៉ង់៖ ទីភ្នាក់ងារចារកម្មយោធា និងមូលដ្ឋានទ័ពជើងទឹករបស់អ៊ីស្រាអែល ត្រូវបានកំណត់គោលដៅ
2026/03/11 08:01:04 pm
​វិមានក្រឹមឡាំង៖ អង់គ្លេសបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន លើរុស្ស៊ី
2026/03/11 07:26:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/09 02:12:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/09 07:02:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/09 07:36:43 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/10 10:08:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/09 08:55:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am