ពលរដ្ឋ​ខ្មែរ​២​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​​ថ្ងៃ​ម្សិ​លមិញ​នេះ តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់​៤៣​នាក់

2021/04/27 09:59:58 am        176

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ពលរដ្ឋ​ខ្មែរ ២​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៨២​ឆ្នាំ ដែល​រស់​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ម៉ោង​ជិត​ ៥​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មេសា។

ក្រសួង​សុខាភិបាល​បញ្ជាក់​ផង​ដែរ​ថា បុរស​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ហ្លួង​ម៉ែ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា បន្ទាប់​ពី​គាត់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។

ចំណែក​ឯ​ស្ត្រី​ជន​ជាតិ​ខ្មែរ​ម្នាក់​វ័យ ៤១​ឆ្នាំ ដែល​រស់​នៅ​ក្នុង​សង្កាត់​គោកឃ្លាង ក្នុង​ខណ្ឌ​សែនសុខ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ជាង ១០​កន្លះ​យប់​ថ្ងៃ​ម្សិ​លមិញ​នេះ។

បើ​តាម​ក្រសួង​សុខាភិបាល ស្ត្រី​ខ្មែរ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មជ្ឈ​មណ្ឌល​ជាតិ​កំចាត់​រោគ​របេង និង​ហង់សិន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា​ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។ មួយ​ថ្ងៃ​បន្ទាប់​មក​ទៀត ស្ត្រី​រូប​នេះ​ក៏​ត្រូវ​បាន​បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ​ឯ​មន្ទីរ​ពេទ្យ​ហ្លួង​ម៉ែ​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​រូប​នេះ បាន​ស្លាប់​បាត់​បង់​ជីវិត ក្រោយ​ពី​សួត​ទាំង​សង​ខាង​របស់​ពួក​គាត់​រលាក​ធ្ងន់​ធ្ងរ​ដែល​បង្ក​ឡើង​ដោយសារ​មេរោគ​កូវីដ​១៩។

មក​ដល់​ថ្ងៃ​នេះ តួលេខ​ផ្លូវការ​របស់​ក្រសួង​សុខាភិបាល​បង្ហាញ​ថា មនុស្ស ៤៣​នាក់​ហើយ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ចាប់​តាំង​ពី​ពេល​ដែល​កម្ពុជា​បាន​ប្រកាស​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        41
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        37
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm