អង្គភាព​ប្រឆាំង​អំពើពុករលួយ គ្រោង​រៀបចំ​អ្នកសង្កេតការណ៍​ជាង ៣០០០​នាក់ ឃ្លាំមើល​ការប្រឡង​បាក់​ឌុប​

2022/11/29 01:16:54 am        841

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ ឯកឧត្តម តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ បាន​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ប្រចាំខែ លើក​ទី​១៧ ​អាណត្តិ​ទី​៣ នៅ​ស្នាក់ការ​កណ្តាល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ តាម​របាយការណ៍​កិច្ច​ប្រជុំ​៖ នៅក្នុង​ដំណើរការ​ប្រឡង​ប្រស​ញ្ញាប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខាងមុខនេះ អង្គភាព​គ្រោង​រៀបចំ​អ្នកសង្កេតការណ៍​ប្រឆាំង​អំពើ​ពុក​លួ​យ​ក្នុង​ការប្រឡង​បាក់​ឌុប​ជាង​៣០០០​នាក់​។​

​នៅក្នុង​របាយការណ៍រ​បស់​ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​អំពើពុករលួយ​បាន​ឲ្យ​ដឹងថា នៅក្នុង​ចំណោម​អ្នកសង្កេតការណ៍​ប្រឆាំង​អំពើពុករលួយ ៣០០០​នាក់ នោះ គឺមាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រមាណ​ជាង​ ៣០០​នាក់ ដាក់ពង្រាយ​នៅតាម​មណ្ឌល​ប្រឡង​នានា​នៅ​ទូទាំងប្រទេស​។​

​របាយការណ៍​បាន​សរសេរ​ដែរ​ថា នៅក្នុង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៥ និង​ថ្ងៃទី​៦ ខែធ្នូ​ខាងមុខនេះ គឺមាន​បេក្ខជន បេ​ក្ខ​នារី​ប្រឡង​ប្រមាណ​ជាង ១២​ម៉ឺន​៨១៣៤​នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន ​២២១​មណ្ឌល និង​មាន​បន្ទប់​ប្រឡង​ចំនួន ​៥​ពាន់​១៧៤​បន្ទប់ ។​

​សូមបញ្ជាក់ថា បើតាម​ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់បាន​ថ្លែងប្រាប់ បណ្តា​អ្នកសារព័ត៌មាន​ថា នៅក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២២​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ២១​ពាន់​លាន​រៀល ស្មើនឹង​៥​លាន​ដុល្លារ​អាមេរិក ទៅលើ​ការឧបត្ថម្ភ​គណៈកម្មកា​រ​នានា​។​

​ឯកឧត្តម បន្តថា ដើម្បីឱ្យ​ដំណើរការ​ប្រឡង​ឱ្យមាន​តម្លាភាព​យុត្តិធម៌ និង​អាច​ទទួលយកបាន​ទាំងអស់គ្នា ក្រសួង​បានរៀបចំ​គណៈមេប្រយោគ និង​គណៈកម្មការ​ផ្សេងៗ​ចំនួន ២៧ ៧៥៣ នាក់ ក្នុងនោះ​មាន​គណៈកម្មការ​មេ​ប្រយោគ​ជាង ១ ម៉ឺន​នាក់ គណៈកម្មការ​កំណែ​ជិត ១ម៉ឺន​នាក់ និង​ជំនួយការ​អប្បមាទ​សម្រាប់​ត្រួត​ពិនិត្យមើល​នៅតាម​បន្ទប់​ប្រឡង​ចំនួន ២ ៧០០នាក់ និង​មានការ​ចូលរួម​ពី​អ្នកសង្កេតការណ៍​ប្រឆាំង​អំពើពុករលួយ នៅក្នុង​ដំណើរការ​ប្រឡង​នេះ​ផងដែរ​៕ អត្ថបទ​៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

ជនជាតិចិន ៩០នាក់ទៀត ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/10/15 06:09:09 pm        1
គណៈកម្មការផ្សះផ្សានៃUNCLOS តម្រូវឱ្យភាគីកម្ពុជា និងថៃ ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទាក់ទងនឹងលទ្ធផល នៃដំណើរការផ្សះផ្សារហូតដល់គណៈកម្មការចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ
2026/10/15 05:58:17 pm        1
គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និង​ភាព​ជោគ​ជ័យ​នៃ​វេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
2026/10/15 04:32:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រី​ហេសបូឡា ទទួលស្គាល់ថា គ្រឿងផ្ទុះដែលអាជ្ញាធររឹបអូសបាន គឺ​ជាកម្មសិទ្ធិរបស់ក្រុម​

2026/10/15 08:28:37 pm
​ទីម័រខាង​កើត​​បិទសាលារៀន ដោយសារផ្សែងអ័ព្ទ​រសាត់​ពី​​ប្រទេស​ជិត​ខាង​ឥណ្ឌូនេស៊ី
2026/10/15 08:26:31 pm
​បែលហ្ស៊ិក រាយការណ៍ពីការ​ស្លាប់ចំនួន ២ករណីដំបូង ដោយសារវីរុស West Nile
2026/10/15 08:13:00 pm
​EU ពន្យារកិច្ចប្រជុំកំពូលលើកទី២ ជាមួយប្លុក GCC ខណៈភាពតានតឹងក្នុងតំបន់កើនឡើង
2026/10/15 08:11:19 pm
​នាវា ២គ្រឿង មាន​អគ្គិភភ័យ នៅក្នុងដែនទឹកសមុទ្រខ្មៅរបស់រូម៉ានី ដោយនាវិក ៧នាក់បាត់ខ្លួន
2026/10/15 07:31:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/15 06:38:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm