ភ្នំពេញ ៖ បើគិតមកទល់នឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានរយៈពេលបួនឆ្នាំហើយ ដែលល្ខោនខោលវត្តស្វា យអណ្តែតរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ល្ខោនខោលវត្តស្វាយអណ្តែតរបស់កម្ពុជា ត្រូវបានកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងព័រល្វី សាធារណរ ដ្ឋម៉ូរីស អនុម័តចុះក្នុងបញ្ជីយូណេស្កូ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
មកដល់ពេលនេះ កម្ពុជាបានដាក់បញ្ចូលនូវមរតកវប្បធម៌របស់ខ្លួនទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌរប ស់យូណេស្កូបានជាច្រើនរួចមកហើយ ក្នុងនោះមានដូចជា តំបន់រមណីយដ្ឋានអង្គរវត្ត, របាំព្រះរាជទ្រ ព្យ, ល្ខោនស្រមោលស្បែកធំ ឬ ល្ខោនស្បែកធំ, ប្រាសាទព្រះវិហារ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង, តំ បន់ប្រាសាទសំបូរព្រៃគុក និងល្ខោនខោលវត្តស្វាយអណ្ដែតជាដើម៕ ដោយ៖ គង់ ឌិន