
ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញជំរុញលើកទឹកចិត្តដល់គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសឱ្យបន្តកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពប្រកបដោយសេចក្ដីពេញចិត្ត និងរួមគ្នាជាធ្លុងមួយជ្រោង ខ្ពស់ទង់យុវជនក្នុងបុព្វហេតុជាតិមាតុភូមិជាបន្តទៀតនៅក្នុងឆ្នាំ២០២៣-២០២៨។ នេះបើតាមសេចក្ដី សម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក ចេញនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រៅពីលើកឡើងបែបនេះ មហាសន្និបាតវិសាមញ្ញក៏បានកត់សម្គាល់ប្រកបដោយមោទកភាពចំពោះ ជោគជ័យនៃការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការថែរក្សា ការពារសុខសន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងការគ្រ ប់គ្រងលើការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការសុខាភិបាលនានា ដែល នាំឱ្យប្រទេសកម្ពុជាឈានឆ្ពោះទៅរកភាពស៊ាំសហគមន៍ ហើយអាចបើកដំណើរការសង្គម-សេដ្ឋកិច្ច ឡើងវិញលើគ្រប់វិស័យ។ ជោគជ័យនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងសាមគ្គីភាពជាធ្លុងមួយ ពីគ្រប់ភាគី និងស្ថាប័នមានសមត្ថកិច្ច ព្រមទាំងមានការចូលរួមពីប្រជាពលរ ដ្ឋនៅក្នុងសង្គមជាតិ។
មហាសន្និបាតក៏បានកត់សម្គាល់ឃើញថា ស.ស.យ.ក បានពង្រឹងដល់យុវជនឱ្យចូលរួមលើគ្រប់ការ ងារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌ ដែលបានក្លាយជាវេទិកាទូលំទូលាយ និងអនុញ្ញា តឱ្យគ្រប់កោសិកាសង្គមបានចូលរួមក្នុងការជំរុញចក្ខុវិស័យកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌ សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយនោះឡើយ។ ស.ស.យក. បា នក្លាយជាអង្គការចាត់តាំងយុវជនដ៏ធំជាងគេក្នុងប្រទេស និងបានបោះជំហានយ៉ាងស្វាហាប់ក្នុងការចូ លរួមពូនជ្រំកម្លាំងយុវជនឱ្យក្លាយជាកម្លាំងមហាសាមគ្គី ដើម្បីចូលរួមចំណែកកសាងសង្គមជាតិមួយដ៏ ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ សុខដុមនីយកម្ម សុខុមាលភាព និងមានវិបុលភាពរីកចម្រើនលើគ្រប់វិស័យ៕ ដោយ៖ គង់ ឌិន


