ចិន៖ ការតវ៉ាប្រឆាំងគោលនយោបាយគ្មានការឆ្លងរាលដាលវីរុស COVID -19 ឬ zero-COVID-19 និងការរឹតត្បិតលើសិទ្ធិសេរីភាពបានរាលដាលដល់រាប់សិបទីក្រុងជុំវិញពិភពលោក ជាការបង្ហាញសាមគ្គីភាពទៅនឹងការបង្ហាញការជំទាស់ដ៏កម្រ នៅក្នុងប្រទេសចិនកាលពីចុងសប្ដាហ៍មុននេះ។

កាលពីថ្ងៃចន្ទមានការប្រឆាំងនៅក្រៅប្រទេស និងនិស្សិតធ្វើពិធីអុជទៀនទ្រង់ទ្រាយតូចៗ និងការតវ៉ានៅក្នុងទីក្រុងមួយចំនួននៅជុំវិញពិភពលោករួមទាំងទីក្រុង London, Paris, Tokyo, Sydney និង Melbourne។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ភាគច្រើននៃការតវ៉ាទាំងនោះមានមនុស្សតិចតួចប៉ុណ្ណោះដែលបានចូលរួមការតវ៉ា ទោះជាការតវ៉ាខ្លះមានចំនួនតិចជាង ១០០នាក់ក៏ដោយ។

ការប្រមូលផ្ដុំគ្នាទាំងនោះគឺជាឧទាហរណ៍ដ៏កម្ររបស់ប្រជាជនចិន ដែលបានបង្ហាញកំហឹងនៅក្នុងប្រទេស និងក្រៅប្រទេស។ កាលពីល្ងាចថ្ងៃចន្ទ ក្រុមអ្នកតវ៉ារាប់សិបនាក់បានប្រមូលផ្ដុំគ្នានៅកណ្ដាលទីក្រុងពាណិជ្ជកម្មរបស់ហុងកុង ជាកន្លែងដែលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលដោយហិង្សាកាលពីឆ្នាំ២០១៩៕
អត្ថបទ៖ សុខមាន