យុវជនកាកបាទក្រហមចុះអប់រំផ្សព្វផ្សាយជំងឺគ្រុនឈាម និងការប្រែប្រួល​អាកាសធាតុ​នៅខេត្តកំពង់ស្ពឺ

2022/11/29 05:20:37 pm        105

កំពង់ស្អឺ៖ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ យុវជន និង អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ថ្នាក់​កណ្តាល សហការជាមួយសាខាខេត្តកំពង់ស្ពឺ សរុបចំនួន៦០នាក់ បានចុះធ្វើយុទ្ធការ​អប់រំ​ផ្សព្វផ្សាយ កាត់បន្ថយជំងឺគ្រុនឈាម និង បន្សុំាការប្រែប្រួលអាកាសធាតុ ដោយ​ធ្វើឡើង​ចំនួន ៣ ទីតាំង​ផ្សេងៗគ្នា ស្ថិតនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការលោក រឿត សុខុន ប្រធានការិយាល័យអភិវឌ្ឍ នៃកាកបាទក្រហម បាន​អោយ​ដឹងថា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន នៅថ្ងៃទី២៨ ខែ​វិច្ឆកានេះ ក្រុមការងារយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាល សហការ​ជា​មួយ​សាខា​ខេត្តកំពង់ស្ពឺ សរុបចំនួន៦០នាក់ ចុះធ្វើយុទ្ធការអប់រំផ្សព្វផ្សាយ កាត់​បន្ថយ​ជំងឺ​គ្រុន​ឈាម និងបន្សុំាការប្រែប្រួលអាកាសធាតុ ដោយធ្វើឡើងចំនួន៣ទីតាំងផ្សេងៗគ្នា ទី១​សួន​ច្បារ​សម្តេច​សង្ឃ ជួន ណាត , ទី២នៅផ្សារកំពង់ស្ពឺ និងទី៣នៅភូមិកន្ទាច សង្កាត់សុពរទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។

លោក សុខុន ឱ្យដឹងទៀតថាដំណើរនៃកម្មវិធីខាងលើនេះ ដោយ​បាន​ថវិកា​ពី​ការ​ទទួល​បាន​ជ័យលាភី ពីក្រុមយុវជនកាកបាទក្រហមកម្ពុជា មួយក្រុម បានចូលរួមប្រឡងប្រគួតប្រជែង សរសេរ​គម្រោងដែលមានឈ្មោះថា «យុវជនចូលរួមសកម្មភាពទប់ស្កាត់ជំងឺ​ឆ្លង និង​ការ​ប្រែប្រួល​អាកាស​ធាតុ» ដោយបានឧបត្ថមគាំទ្រពីកាកបាទក្រហមអ៊ីតាលីចំនួន ២៥០០ ស្វីសហ្រ្វង់ ដើម្បី​យកមកធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយនាឱកាសនេះ សម្រាប់​បញ្ជ្រៀប​ការ​យល់​ដឹង​ទៅ​ប្រជាពលរដ្ឋ​។

លោកស្រី អោម ចន្នា នាយិការសាខាខេត្ត កំពង់ស្ពឺ បានមានប្រសាសន៍ថា សកម្មភាព​ចូលរួម​របស់​យុវជន និងអ្នកស្ម័គ្រចិត្តនាឱកាសនេះ ពិតជាល្អប្រសើរណាស់ ក្នុងការអប់រំផ្សព្វផ្សាយ អំពី​ជំងឺ​គ្រុនឈាម និងបន្សុំាការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដើម្បី​អោយ​ប្រជាពលរដ្ឋ​យល់​ដឹង​កាន់​តែ​ច្បាស់ អំពីការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយជំងឺគ្រុនឈាម។ ក្នុងឱកាសនោះដែរ ដើម្បី​បញ្ជ្រៀបព័ត៌មានទាំងនេះទៅដល់ប្រជាពលរដ្ឋ ក្រុមយុវជនត្រូវបានបែងចែកគ្នាជា៤ក្រុម ដើម្បីធ្វើសកម្មភាព អប់រំផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ។

ដើម្បីបរិស្ថានស្អាត និងសុខភាពល្អរបស់ប្រជាពលរដ្ឋ ក្រុមយុវជន និងអ្នកស្ម័គ្រចិត្ត នៅតាម​ក្រុម​នីមួយ​ៗ​បានកាន់ថង់ កាន់ដង្គៀប ដើររើសសំរាម អ្នកខ្លះកាន់បដាផ្សព្វផ្សាយ អំពីបរិស្ថាន និង​ការ​ទប់​ស្កាត់ជំងឺ​គ្រុនឈាម ទៅដល់ប្រជាពលរដ្ឋទូទៅ និងក្រុមអាជីវករនៅក្នុងផ្សារកំពង់ស្ពឺ ប្រកប​ដោយ​ស្នាមញញឹមគ្រប់គ្រប់គ្នា។

នាយិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ បានអោយដឹងទៀតថា ដើម្បីបរិស្ថានស្អាត រស់​នៅ​មាន​អនាម័យ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសំអាតបរិស្ថាន ទាំងអស់គ្នា កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់ប្លាស្ទិក។ ទាក់ទងនឹងជំងឺគ្រុនឈាម សូមបងប្អូនលប់បំបាត់ទីជម្រកសត្វមូស ដូចជា​វត្ថុ​ដែល​ដក់ទឹក និងកាប់ស្ការព្រៃជុំវិញផ្ទះជាដើម៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        57
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm