អ៊ុយក្រែន៖ អ៊ុយក្រែនបានត្រៀមទប់ទល់ការវាយប្រហារបន្ថែមទៀតពីរុស្ស៊ីលើថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតកាលពីថ្ងៃចន្ទ នូវអ្វីដែលទំនងជាចុងសប្ដាហ៍តាមទម្លាប់ និងបានព្រមានពីលទ្ធភាពនៃការជម្លៀសពលរដ្ឋចេញពីរដ្ឋធានីទៀតផង។

រដ្ឋមន្ត្រីការបរទេសអេស្តូនីបានចូលរួមជាសមភាគីមកពី ៦ប្រទេសផ្សេងទៀតនៅតំបន់បាល់ទិក និងអឺរ៉ុបខាងជើង ក្នុងក្បួនគណៈប្រតិភូដ៏ធំបំផុតបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានបើកប្រតិបត្តិការសង្គ្រាមទ្រង់ទ្រាយធំ ដើម្បីបង្ហាញការប្ដេជ្ញាផ្ដល់ម៉ាស៊ីនភ្លើង សម្លៀកបំពាក់រដូវរងា និងស្បៀងអាហារ។ គោលដៅគឺដើម្បីជួយពលរដ្ឋអ៊ុយក្រែនទប់ទល់នឹងពេលវេលាត្រជាក់បំផុតជាច្រើនខែ និងបន្តការជួយផ្ដល់ជំនួយយោធាបន្ថែមទៀត។
រដ្ឋមន្ត្រីការបរទេសអេស្តូនីលោក Urmas Reinsalu និយាយថា រុស្ស៊ីកំពុងចាប់យកសន្តិសុខថាមពលស៊ីវិលធ្វើជាអាវុធ។ ចំណែកលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានព្រមានកាលពីល្ងាចថ្ងៃអាទិត្យថា ទាហានរុស្ស៊ីកំពុងត្រៀមវាយប្រហារថ្មី ហើយក៏មានមីស៊ីលផងដែរ ពួកគេនឹងមិនបញ្ឈប់ទេ។ កាលពីថ្ងៃចន្ទ លោកក៏បានជួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលលោកផងដែរ ដើម្បីពិភាក្សាពីចំណាត់ការទប់ទល់នានា៕
អត្ថបទ៖ សុខមាន