រដ្ឋមន្ត្រីសាធារណការជំរុញឱ្យប្រើយានយន្តអគ្គិសនី ដើម្បីបរិស្ថាន និងចំណេញថវិកា

2022/11/29 02:31:22 pm        730

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើន ​ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងចំណេញថវិកាច្រើនជាងការប្រើយានយន្តដែលប្រើប្រេងឥន្ធនៈ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យអ្នកប្រើប្រាស់យានយន្តនៅកម្ពុជា ងាកមកប្រើប្រាស់​យានយន្តអគ្គិសនីវិញ ​ដោយឯកឧត្តម បានលើកឡើងពីផលចំណេញជាថវិកាផង និងជួយដល់ផ្នែកបរិស្ថានផង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញា​ចិត្ត​ហើយ នៅឆ្នាំ២០៥០ គឺ​មិនឱ្យមានការបំពុលបរិស្ថាន ​ដើម្បីជាការចូលរួមការពារបរិស្ថាន ដែលធ្វើឱ្យការ​រស់នៅរបស់យើងមានសុខភាពល្អ។​ ហើយនេះជាជំហ៊ានមួយ ក្នុងចំណោមការងារ​មួយ​ចំនួនដែលយើងត្រូវតែធ្វើ គឺត្រូវកាត់បន្ថយការបំពុលបរិស្ថានដោយយានយន្តប្រើ​ប្រាស់​ប្រេងឥន្ធនៈ ដោយប្ដូរមកប្រើយានយន្តអគ្គិសនីវិញ។

សូមជម្រាបថា បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៩ បាននាំចូលរថយន្តអគ្គិសនី និងក្រុមហ៊ុនមួយចំនួន​ទៀតបាននាំចូលម៉ូតូអគ្គិសនី។ ចំពោះទីផ្សារយានយន្តអគ្គិសនីនៅកម្ពុជា រថយន្តអគ្គិសនី ដែលមាន​ដាក់លក់ក្នុងទីផ្សារ មានតម្លៃចាប់ពីជាង ១ម៉ឺនដុល្លាអាមេរិកឡើងទៅ ​រីឯទោចក្រយានយន្តអគ្គិសនី ដែលមានដាក់លក់នៅក្នុងទីផ្សាកម្ពុជា ​មានតម្លៃចាប់ពី ៧០០ដុល្លាអាមេរិកឡើងទៅ។ ចំពោះចំនួនយានយន្តអគ្គិសនីដែលកំពុងប្រើប្រាស់​នៅកម្ពុជា បើតាមរបាយការណ៍របស់​ក្រសួងសាធារណការ ​ក្នុងរយៈពេល១០ខែ​ ឆ្នាំ២០២២នេះ​ មានយានយន្តអគ្គិសនីចំនួន ៥៥៦គ្រឿង ដែលបានចុះបញ្ជី ​បើប្រៀបធៀប១០ខែនៅឆ្នាំ២០២១ ​មានយានយន្តអគ្គិសនីចុះបញ្ជីតែ ៤៥គ្រឿងប៉ុណ្ណោះ ដូច្នេះគឺកើនឡើង១១ដង៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង
2026/04/30 08:23:13 am        1
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
2026/04/29 09:06:29 pm        1
រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថាស្ថានភាពសេរីភាពសារព័ត៌មាននៅឆ្នាំ២០២៦ មានភាពល្អប្រសើរ
2026/04/29 06:35:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង

2026/04/30 08:23:13 am
​វិមានក្រឹមឡាំង៖ លោក Putin និងលោក Trump ពិភាក្សាគ្នាតាមទូរស័ព្ទអំពីអ៊ីរ៉ង់ និងអ៊ុយក្រែន
2026/04/30 08:17:59 am
​ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
2026/04/29 09:11:09 pm
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
2026/04/29 09:06:29 pm
​រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
2026/04/29 08:39:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/29 06:53:28 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/28 11:30:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/29 02:13:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am