អាជ្ញាធរ​ខេត្ត​កំពង់ធំ​ អប់រំ​យុវជន​៩​រូប ​ក្នុង​ចំណោម​១៤​រូប​ ដែល​មិន​គោរព​តាម​វិធាន​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​

2021/04/27 09:59:58 am        142

កំពង់ធំ​៖ ​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ អប់រំ​យុវជន​ប្រាំ​បួន​រូប​ និង​ស្រាវជ្រាវ​មុខ​សញ្ញា​ប្រាំរូប​បន្ថែម​ទៀត ​ដែល​ព្រឹត្ត​ល្មើស​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល ក្នុ​ង​ការ​ទប់​ស្កាត់កា​រ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ ​ទៅ​កាន់​សហគមន៍​។

នៅថ្ងៃ​ទី​១៨ ​ខែ​មេសា ​ឆ្នាំ២​០២១​, លោក​ឧត្ត​មសេនីយ៍​ទោ ម៉ែន លី ស្នង​ការ​នគរបាល​ខេត្ត​កំពង់ធំ​ ធ្វើការ​អប់រំ​យុវជន​ប្រាំ​បួន​រូប ​ក្នុង​ចំណោម​បក្ស​ពួក​១៤រូ​ប​ ដែល​ធ្វើ​ការ​បង្ហោះ​វីដេអូ​សេប ​គ្រឿង​ស្រវឹង​តាម​បណ្តាញ​សង្គម​(Tik Tok) ​តាម​គណនី​ឈ្មោះ ​អី ​សំ​ស្គល​ផង​ កាល​ពី​ថ្ងៃ​ទី​ ១៧ ​ខែ ​មេសា ​ឆ្នាំ​២០២១​ កន្លង​ទៅ​ថ្មី​ៗ​នេះ។​ លោក​ឧត្តម​សេនីយ៍​ទោ ​បញ្ជាក់​ថា ​វីដេអូ​សកម្មភាព​សេប ​គ្រឿងស្រ​វឹង​នេះ ​ផ្ទុយទាំងស្រុង​ពី​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល ​លេខ​៤៤ ​ដែល​មិន​ឲ្យ​មាន​ការ​ជួបជុំ ​និង​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ ​ក្នុង​ការផ្អាក​សកម្មភាព​លក់​ដូរ​គ្រឿង ​ស្រវឹង ​និង​សកម្ម​ភាព​សេប​គ្រឿង​ស្រវឹង​ដែល​នាំ​ឲ្យ​មាន​ការ​ជួយ​ជុំ ​ងាយ​រង​ផល​ប៉ះ​ពាល់​ដោយ​សារ ​ការ​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ​១៩​ ទៅ​ក្នុង​សហគមន៍!​ សកម្មភាព​នៃ​ការ​នាំខ្លួន​ជន​សង្ស័យ​មក​ធ្វើការ​សាកសួរ​អប់រំ​ ខា​ងលើ ​ធ្វើ​ឡើង​ក្រោម​ការ​ចង្អុល​បង្ហាញ​ដោយ​ផ្ទាល់​ពី​សំណាក់ ​ឯកឧត្តម សុខ លូ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​កំពង់ធំ ​ក្នុង​គោលបំណង​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​ជំងឺ ​កូវីដ​១៩ ​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​កំពង់ធំ ​ដែល​ស្រប​ទៅ​នឹង​អនុសាស្រ្ត​របស់​សម្តេច​តេជោ ​នាយករ​ដ្ឋ​មន្រ្តី​ រួមគ្នា​អនុវត្ត​ដើម្បី​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​។ ​លោកឧត្តម​សេនីយ៍​ទោ ​បញ្ជាក់​ថា ​ជន​សង្ស័យ ​ក្នុង​ចំណោម១​៤នា​ក់រួ​មមាន៖ ១.ឈ្មោះ វ៉ាន វីន ភេទ ប្រុស អាយុ២៩ ឆ្នាំ មុខរបរ កសិករ នៅភូមិ អូរគន្ធរត្បូង សង្កាត់ អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ម្ចាស់គណនី Tik Tok) , ២.ឈ្មោះ តន ពេញ ភេទ ប្រុស អាយុ ២៧ឆ្នាំ នៅភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ៣.ឈ្មោះ អោម សាវឿន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិអូរគន្ធរត្បូង សង្កាត់ អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ៤.ឈ្មោះ ម៉េង ចំរើន ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិ អូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ៥.ឈ្មោះ សាន មិនា ភេទប្រុស អាយុ២០ ឆ្នាំ នៅភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ៦.ឈ្មោះ វុធ ធា ភេទប្រុស អាយុ២៤ នៅភូមិ អូរកន្ធរ ត្បូងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ, ៧.ឈ្មោះ មាស ស្រីវី ភេទ ស្រី អាយុ ១៧ ឆ្នាំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ៨.ឈ្មោះ ថូ ភានិត ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិកោះក្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និង ៩.ឈ្មោះ វុធ គា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកោះក្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ចំពោះជនសង្ស័យចំនួន៥នាក់ផ្សេងទៀត សមត្ថកិច្ចកំពុង កំណត់មុខសញ្ញានាំខ្លួនមកធ្វើការអប់រំ និងកសាងនីតិវិធី ដោយអនុវត្តយ៉ាងតាមប្រកាសអន្តរក្រសួង លេខ:១០៤៥ប្រ.ក ស្ដីពីការពិន័យអន្តរការណ៍ ចំពោះបុគ្គលដែល មិនគោរពតាមវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដូចជសង្ស័យខាងប្រាំបួននាក់ខាងលើផងដែរ។

 លោកស្នងការនគរបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យបន្តយក ចិត្តទុកដាក់គោរព អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវវិធានការរបស់រាជរដ្ឋាភិបាលសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្ដីពីវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជម្ងឺ COVID-19 ដើម្បីជៀសផុតការឆ្លងរាលដាល នៃជំងឺកូវីដនៃជំងឺនេះ ទៅកាប់ខ្លួនឯង គ្រួសារ និងសហគមន៍ផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm